ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?

Doliprane TVC

​រាងកាយ​ដ៏​ស្រស់​សោភា ស្លី​ម​ស្រ​ឡូ​ន​ស្អា​តរបស់​អ្នកស្រី Qin Ling ធ្វើ​ឲ្យ​ប្រុសៗ​ជាច្រើន​ជ្រួស​ជ្រើម​ចង់បាន​អ្នកស្រី​មក​ថ្នម​បី ស្រប​ពេលដែល​អាយុ​ពិត​របស់​អ្នកស្រី​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះទេ ។​ ​ ​អ្នកស្រី​មាន​ដើមកំណើត​នៅ​តំបន់ Chongqing ប្រទេស​ចិន ហើយ​សព្វថ្ងៃ​អ្នកស្រី​មាន​វ័យ ៥០ ឆ្នាំ​ទៅហើយ និង ថែមទាំង​មាន​ចៅស្រី​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ទៀត​ផងដែរ ។

ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?

សម្រស់​ដ៏​ស្រស់ស្អាត សិច​ស៊ី របស់​អ្នកស្រី Qing បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​បណ្តា​មហាជន​ជាច្រើន ពេលដែល​អ្នកស្រី​ចូលរួម​កម្មវិធី​ទូរទស្សន៍ រាំ​ជាមួយនឹង​កូនស្រី ។ គាត់​បាន​ប្រាប់ថា ចំពោះ​អាថ៌កំបាំង​ថែ​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ គឺ​ការធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ របប​អាហារ ការថែរក្សា​រូបរាងកាយ ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ ការប្រើប្រាស់​ម៉ាស​បិទមុខ​ដែល​ធ្វើ​ដោយ​ខ្លួនឯង និង ការ​គេង​ស្រាត​ម្តង​ក្នុង​មួយ​សប្តាហ៍​ទើប​អាចជួយ​ថែរក្សា​សម្រស់​របស់គាត់​បាន ។

ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?

ចំពោះ​សម្ភារ​សម្រាប់ធ្វើ​ម៉ាស​បិទមុខ អ្នកស្រី​បាន​ប្រាប់ថា​មាន ត្រសក់ ទឹកដោះគោ​ជូរ ទឹកឃ្មុំ និង ម្សៅ​គុជ​ខ្យង ។​ ​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី​បាន​ប្រាប់​ដែរ​ថា ធ្លាប់មាន​បុរស​ម្នា​ក់មាន​អាយុ​ប្អូន​អ្នកស្រី​ដល់​ទៅ ២០ ឆ្នាំ មកសុំ​ស្រឡាញ់​អ្នកស្រី ក្រោយពេល​លង់​នឹង​សម្រស់​អ្នកស្រី​ក្នុង​រូបថត​ដែល​បង្ហោះ​ក្នុង​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត តែ​អ្នកស្រី​បដិសេធ ព្រោះ​អ្នកស្រី​ត្រូវការ​បុរស​ម្នាក់​ដែល​ស័ក្តិសម​នឹង​អ្នកស្រី រួមជាមួយ​អាយុ​ច្រើនជាង​អ្នកស្រី ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​ពួរ ស៊ីន​)

ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?ចង់​ស្អាត​ដូច​ស្ត្រី​អាយុ ៥០ ឆ្នាំ​ម្នាក់នេះ​ទេ ?