កប់​​​​លុយ​​៣ពាន់​ដុល្លារ​ ត្រូវ​កណ្ដៀរ​ស៊ី​ហ្មត់ ពេល​គេ​ដូរ​​ថ្មី​ឲ្យ​​​បែរ​និយាយថា…

កប់​​​​លុយ​​៣ពាន់​ដុល្លារ​ ត្រូវ​កណ្ដៀរ​ស៊ី​ហ្មត់ ពេល​គេ​ដូរ​​ថ្មី​ឲ្យ​​​បែរ​និយាយថា…

​​​​កសិករ​ជនជាតិ​​​ចិន​វ័យ ៦០ឆ្នាំ​​ម្នាក់​​រស់​នៅ​ខេត្ត​ស៊ី​ឈួន​ ​​បាន​បញ្ចេញ​អារម្មណ៍​សោក​ស្ដាយ​ ​និង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ​ក្រោយ​​​បើក​ថង់​ប្រាក់​​ដែល​ខំ​សន្សំ​​កប់​ក្រោម​ដី ​បែរ​ជា​ត្រូវ​កណ្ដៀរ​​ស៊ី​​ហ្មត់​ខ្ទេច​ទៅ​វិញ។

 

កប់​​​​លុយ​​៣ពាន់​ដុល្លារ​ ត្រូវ​កណ្ដៀរ​ស៊ី​ហ្មត់ ពេល​គេ​ដូរ​​ថ្មី​ឲ្យ​​​បែរ​និយាយថា…

 

​​​ក្រដាស​ប្រាក់​ទាំង​នោះ​​មាន​តម្លៃ​​ ២០ ០០០យាន់ ស្មើ​​នឹង ​៣ ០៦៩​ដុល្លារ​អាមេរិក ​ដែល​គាត់​បាន​​សន្សំ​ជា​យូរ​មក​ហើយ។ លោក​តា Qi Shengli ​​​រស់​នៅ​ក្រុង Goujiao ស្រុក​​ Yuechi ​និយាយ​ថា​ លោក​​តា​មិន​​បាន​ចាំ​​រយៈ​ពេល​រក្សា​ទុក​​ពិត​ប្រាកដ​​​ទេ ​តែ​​អាច​ខ្ទង់ ១​ឬ​២ឆ្នាំ ​​ដែល​​លោក​តា​បាន​ខ្ចប់​ក្រដាស​ប្រាក់​នឹង​​ថង់​ប្លាស្ទិក​ រួច​កប់​ក្នុង​​​រន្ធ​​ក្រោម​ដី ​ដោយ​យក​ដុំឥដ្ឋ​​បាំង​ពី​លើ​​។

 

​លោក​តា​​បន្ថែមថា​​ គាត់​​​​​​​មិន​ចង់​ផ្ញើ​​លុយ​នៅ​ធនាគារ​ទេ ​ព្រោះ​ខ្លាច​ភ្លេច​លេង​កូដ​ ពេល​ទៅ​ដក​លុយ​ម្ដងៗ។​ ប្រាក់​ដែល​កប់​នោះ​​មាន​ក្រដាស ១០០យាន់ ​ចំនួន ២០០​សន្លឹក​ ក្នុង​ថង់​ប្លាស្ទិក​ចំនួន​២ ​​និង​ជីកដី​​ជម្រៅ​​ប្រមាណ ១៥​សង់ទីម៉ែត្រ ក្នុង​បន្ទប់​ដេក​​​​​ ដែល​គ្រប់​ឥដ្ឋ​មួយ​ដុំ​ពី​លើ។

 

​​​​​​​លោក​តា​បន្ត៖ “​ពេល​ខ្ញុំ​​​យក​​ដុំ​ឥដ្ឋ​ចេញ​​នៅ​ថ្ងៃ​ទី ១០កុម្ភៈ ​​ខ្ញុំ​ឃើញ​ហ្វូង​កណ្ដៀរ​​​ស៊ី​ស្ទើរ​អស់​​”។ ​បួន​ថ្ងៃ​ក្រោយ​​​​ចូល​ឆ្នាំ​ចិន​ ​ធនាគារ​ចាប់ផ្ដើម​​បើក​ដំណើរ​ការ​ឡើង​​វិញ​ លោក​តា Qi ​បាន​​ឲ្យ​កូន​ប្រុស​ពីរ​នាក់​​ជូន​ទៅ​ធនាគារ​ប្រជាជន​ចិន ​សួរ​រឿង​ក្រដាស​ប្រាក់​ខូច​នេះ តែ​បុគ្គលិក​ធនាគារ​​​​​​រក​ឃើញ​ថា​មាន​តែ​​​​​ក្រដាស​រហែក​​ពាក់​កណ្ដាល​ចំនួន​១២​បំណែក​​ ប៉ុណ្ណោះ​​ដែល​អាច​ភ្ជាប់​គ្នា​ និង​ដូរ​​បាន ៦០០យ័ន​។

 

​ក្រោយ​ដំណឹង​​នេះ​លេច​ឮ​សាយ​ភាយ​​ ​មន្ត្រី​​ព័ត៌មាន​​ថ្នាក់​ស្រុក Yuechi លោក Huang Jianjun ​បាន​ទាក់​ទង​ជួយ​​លោកតា ​ខណៈ​មាន​​ការ​សើច​ចំអក​​​​ជា​ច្រើន​ចំពោះ​រឿង​នេះ​​​តាម​អ៊ីនធឺណិត។

 

លោក​ Hu ​​បាន​រក​ឃើញ​លោក​តា Qi ​នៅ​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ​និង​ចង់​​ជួយ​​​ដូរ​ប្រាក់​​ ២ម៉ឺនយាន់ ​ដែល​ខូច​នេះ​ ជា​​ក្រដាស​ប្រាក់​ថ្មី​​ជូន​វិញ តែ​លោក​តា​​មិន​ព្រម​​ ដោយ​ថា​​ “​គាត់​មិន​ចង់​​​ឲ្យ​​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា​​ ចេញ​ថ្លៃ​ខាត​បង់​ ព្រោះ​តែ​កំហុស​​របស់ខ្លួន​​គាត់​​នេះ​ឡើយ”។

 

​ទោះ​​ជា​បែប​ណា​​ក្ដី ​លោក​ Hu ​បាន​និយាយ​បញ្ចុះ​បញ្ចូល​​លោក​តា​ថា ​​​ក្រដាស​​ប្រាក់​ដែល​​ខូច​រូបរាង​ទាំង​នេះ​មិន​មាន​តម្លៃ​​ទៀត​ឡើយ ​តែ​វា​​​នឹង​ត្រូវ​​​ប្រែក្លាយ​ជា​ស្នាដៃ​សិល្បៈ​​​សម្រាប់​តាំង​បង្ហាញ​ឲ្យ​មនុស្ស​ចាស់ៗ​​ទាំង​ឡាយ​បាន​ដឹង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​​គ្រោះ​ថ្នាក់​នៃ​ការ​ទុក​លុយ​​ដ៏​ច្រើន​នៅ​ផ្ទះ។ ​​ចុង​ក្រោយ​លោក​តា ​សន្យា​នឹង​ប្រគល់​​ក្រដាស​រហែក​ទាំង​អស់ ​រួម​នឹង​ដុំឥដ្ឋ​ផង​​ ​ទៅ​ឲ្យ​លោក​ Hu៕

 

ចុចអាន៖ លុយ ៥ ដុល្លារធ្វើ​ឱ្យ​នារី​ខ្មែរ​ម្នាក់ក្លាយ​ជា​ប្រពន្ធ​ ថៅកែ​រោងចក្រ​ស្រាបៀរ​នៅ​ហុឡង់ដ៍​

ចុចអាន៖ បាត់​លុយ​​ជាង​៣ម៉ឺន​ដុល្លារ​ ​តែ​រឿង​​នឹក​ស្មាន​មិនដល់​​មួយ​​បាន​​កើត​​ឡើង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ China Daily

​​​​​​