ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តព្រៃវែង ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ បុរសមិនទាន់ស្គាល់អត្តសញ្ញាណ​ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារ​បើកម៉ូតូបុកគូថយន្តពីក្រោយ​ដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ  ។

ឧបទ្ទវហេតុនេះ​ បានកើតឡើងនៅ​វេលាម៉ោង៣រសៀលថ្ងៃទី១៧​ កុម្ភៈ ២០១៦ ​នៅតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងភូមិត្នោតច្រុះ​ ឃុំល្វា ​ស្រុកព្រះស្តេច ។

សេចក្តីរាយការណ៍បានបន្តថា​ មុនពេលកើតហេតុ ​គេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់​ឯងក្នុងទិសដៅពីកើតទៅលិច កុះមកដល់ចំណុចគ្រោះថ្នាក់​មិនដឹងយ៉ាងម៉េច​ស្រាប់តែ​ទៅបុក​រថយន្តយីឌុប ​ដែលកំពុងចតស្ងៀមនៅចិញ្ចើមផ្លូវ ​បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង ​។ ​ជនរងគ្រោះមានវ័យជាង៣០ឆ្នាំ ​សម្បុរស្រអែម សក់ក្រហម ​ពាក់អាវព៌ណស ​ស្លៀកខោខៅប៊យខៀវ​ និងជិះម៉ូតូម៉ាក វីវ៉ា ​ព៌ណក្រហម ​ពាក់ស្លាកលេខ​ តាកែវ 1I 5674 ។

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់​ញាតិបងប្អូនដើម្បីប្រគល់សពយកទៅ​ធ្វើបុណ្យតាមប្រពៃណីជាតិ ៕