ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជធានីភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភ​: បាន​​ប្រកាស​សាលក្រម​តាមលើ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ របស់​​ជន​ត្រូវ​ចោទ​ គឺ​អតីត​​ឧត្តមសេនីយ៍​យោធា​​ម្នាក់ ដែល​ជាប់​ពាក់​ពន្ធ​ពី​បទ​​​ឆបោក​​​លើ​ទឹកប្រាក់​ចំនួន​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ​ពាក់​​ព័ន្ធ​សំណុំ​រឿន​​ច្រើនលើ​បញ្ហា​ដីធ្លី ។

ដូច្នោះ ​ចៅក្រម​ជំនុំជម្រះ​បាន​​សម្រេច​បដិសេធ​ចោលការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ ។ ជន​ដែល​ត្រូវ​ចោទ​ឈ្មោះ​តាន់ ឬ​ទ្ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អតីត​​ជា​ឧត្តមសេនីយ៍ត្រី​យោធា បម្រើ​ការ​ជា​នាយករង​ទីចាត់ការ​បុ​គ្គ​លិ​ក្រសួង​ការពារ​​ជាតិ ស្នាក់​នៅផ្ទះ​លេខ​១៣ ផ្លូ​១០៦ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។