ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Pageផ្លូវការ​របស់សម្តេច​បង្ហោះនៅប៉ុន្មាន​នាទីមុននេះ​មានខ្លឹមសារទំាងស្រុងថា​ "ខ្ញុំសូមអរគុណពីចម្ងាយដល់បងប្អូន​ជនរួមជាតិទាំងក្នុង ​និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ ​និងគណៈប្រតិភូកម្ពុជា ក្នុង​រយៈពេល​​នៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន​ និងសហរដ្ឋអាមេរិក។

ខ្ញុំសូមកោតសរសើរ ​ចំពោះបងប្អូនជនរួមជាតិ ​ពិសេសក្មួយៗយុវជនដែលបានតាមដាន​ដោយយកចិត្តទុកដាក់ចំពោះការវិវត្តន៌នៃកិច្ចប្រជុំនេះ​ ដែលនេះបង្ហាញ​ដោយ​មោទនភាពថា​ ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស​ និងក្រៅប្រទេសជាកិច្ចការ​ដែលខ្លួនត្រូវដឹងក្នុងនាមជា​ម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។

ថ្ងៃនេះខ្ញុំ ​និងប្រតិភូត្រូវវិលត្រឡប់ទៅប្រទេសវិញ​ ដែលតាមគំរោងនឹងទៅដល់ភ្នំពេញនៅយប់ ថ្ងៃសុក្រទី១៨ កុម្ភៈ​ បន្ទាប់ពីការធ្វើដំណើរជាង ២០ ម៉ោង៕"