កូនស្រី គួរ​ឲ្យ​ស្រឡាញ់​ជាង​កូនប្រុស ដោយសារតែ …

កូនស្រី គួរ​ឲ្យ​ស្រឡាញ់​ជាង​កូនប្រុស ដោយសារតែ ...

យើង​ធ្លាប់តែ​លឺ​ពាក្យ​ឆ្លើយឆ្លង​គ្នា អំពី​កូនប្រុស និង​កូនស្រី ថា​កូនស្រី​ល្អ និង​ងាយ​ចិញ្ចឹម​ជាង​កូនប្រុស ឬ​លឺថា កូនប្រុស​ល្អ និង​ងាយ​ចិញ្ចឹម​ជាង​កូនស្រី ប៉ុន្តែ វា​មិន​ដូចគ្នា​ទាំងអស់​នោះ​ទេ​។ កូនប្រុស ឬ​កូនស្រី​សុទ្ធតែ​ល្អ និង​ងាយ​ចិញ្ចឹម​ដូចគ្នា ប្រសិនបើ​អ្នក​ចេះ​ពី​វិធី​ថែទាំ និង​អប់រំ ហើយ​បើ​អ្នក​ចង់​ដឹង ពី​គន្លឹះ​ទាំងនេះ អ្នក​អាច​រកបាន​នៅ​គេហទំព័រ www.health.com.kh ក្នុង​ជំពូក យុវវ័យ ឬ​សុខភាព​ទារក និង​កុមារ​។​

​យ៉ាងណាមិញ អ្នក​ឪពុកម្តាយ​មួយចំនួន បាន​និយាយប្រាប់​គេហទំព័រ​យើង​ថា កូនស្រី គួរ​ឲ្យ​ស្រឡាញ់​ជាង​កូនប្រុស ដោយ​យោង​ទៅតាម​ហេតុផល ទាំង ១០ ខាងក្រោម​នេះ ៖
១) កូនស្រី​ចេះ​ថែទាំ និង​ស្រឡាញ់​ក្រុមគ្រួសារ និង​បងប្អូន ជាង​កូន​ប្រុស​
​វា​ច្បាស់​គ្រប់គ្រាន​ហើយ​! ទោះបីជា​កូនស្រី​មាន​ការងារ​ធ្វើ ទៅ​ក្រៅប្រទេស ឬ​រៀបការ​ចាកចេញ​ពី​ផ្ទះ​មែន​ក្តី ក៏​គេ​នៅ​ចាប់អារម្មណ៍ និង​ខ្វល់​ពី​សមាជិក​គ្រួសារ​ជានិច្ច​។​

២) នាង ជា​ចំណង​ចង​ទំនាក់​ទំនាក់ទំនង នៅក្នុង​ក្រុម​គ្រួសារ​
​គ្រួសារ​ភាគច្រើន មាន​ទំនាក់ទំនង​ជាមួយ​កូនស្រី ច្រើនជាងគេ​។ រឿងរ៉ាវ ការលំបាក ឬ​ការរីករាយ​ជាច្រើន តែងតែ​ឆ្លង​តាមរយៈ​កូនស្រី​។​
​តើ​៣៣៣៣៣
៣) នាង តែងតែ​មាន​គម្រោងការ​សប្បាយៗ និង​ភ្ញាក់ផ្អើល​ជានិច្ច​
​តោះ កូនប្រុស​ទាំងឡាយ សាកល្បង​ធ្វើឲ្យ ឪពុក​ម្តាយ​របស់​អ្នក រំភើប​ម្តង​មើល​! កុំ​ឲ្យ​ចាញ់​កូនស្រី​! កូនស្រី ចូលចិត្ត​រៀបចំ​សកម្មភាព​គ្រួសារ និង​បង្កើត​បរិយាកាស​រីករាយ សម្រាប់​ក្រុម​គ្រួសារ​។​

៤) កូនស្រី គួរឲ្យ​ចាប់អារម្មណ៍ និង​មាន​មន្ត​ស្នេហ៍​ជាង​កូន​ប្រុស​
​កូនស្រី តែងតែ​ធ្វើឲ្យ​គ្រួសារ​រីករាយ​។ កូនស្រី ភាគ​ច្រើន​គួរ​ឲ្យ​ខ្នាញ់​។​

៥) នាង នឹង​មិន​ភ្លេច ពេលវេលា​សំខាន់ៗ​នោះទេ​
​ខួបកំណើត​សមាជិកគ្រួសារ ខួបអាពាហ៍ពិពាហ៍​ឪពុកម្តាយ ... កុំ​សង្ឃឹមថា នាង​ភ្លេច​ឲ្យសោះ ហើយ​នាង​នឹង​រៀបចំ បាន​យ៉ាង​ស្អាត​ល្អ​ទៀតផង​។​

៦) នាង អាច​ជួយ​ការងារ​ឪពុក​ម្តាយ​បាន​ច្រើន ពិសេស ការងារ​ផ្ទះ​
​គេ​កម្រ​ឃើញ​កូនប្រុស​បោស​ផ្ទះ លាងចាន ឬ​ធ្វើ​ម្ហូប​ណាស់​។​

៧) នាង ជា​អ្នក​ស្តាប់​ដ៏​ល្អ និង​ជា​មនុស្ស​ដែល​អ្នក អាច​និយាយ​គ្នា​បាន​
​ធ្លាប់​មាន​អារម្មណ៍​ឯកោ​? ធ្លាប់​ពិបាកចិត្ត​? សំណាង​ណាស់ បើ​អ្នក​មាន​ប្អូន ឬ​បងស្រី អ្នក​អាច​ពិភាគ្សា ជាមួយ​នឹង​គាត់​បាន​។​

៨) នាង អាច​កំដរ​អ្នកដើរ​ផ្សារ និង​ដើរ​លេង​បាន​
​ពិតណាស់ សម្រាប់​ឪពុកម្តាយ​ណា ដែល​ចូលចិត្ត​ដើរ​ផ្សារ ឬ​ទិញ​ឥ​វ៉ាន់ នោះ​ការ​មាន​កូនស្រី អ្នក​ច្បាស់​ជា​កាន់តែ​រីករាយ​ហើយ​។

៩) នាង ជា​អ្នក​នាំ​ភាព​ស្ងប់​សុខ សន្តិភាព និង​ជា​អ្នក​ដោះស្រាយ​ជម្លោះ​ក្នុង​គ្រួសារ​
​កូនស្រី​ភាគច្រើន ដឹង​អំពី​វិធី​សម្របសម្រួល និង​ដោះស្រាយ​ជម្លោះ​នៅក្នុង​គ្រួសារ ពិសេស ពេល​ឪពុក​ម្តាយ​ងរ​ដាក់​គ្នា​ម្តងម្កាល​។​

១០) កូនស្រី​ដឹង​អំពី​តុល្យភាព និង​ចេះ​បែងចែក​ច្បាស់លាស់ រវាង​សេចក្តីស្នេហា របស់​នាង​ចំពោះ​ឪពុកម្តាយ និង​ដៃគូ​ស្នេហា​
​ពេល​ឪពុក និង​សង្សារ​អ្នក​លង់ទឹក តើ​អ្នក​ជួយ​នរណា​មុនគេ​? ចម្លើយ​របស់​កូនស្រី​ភាគច្រើន នឹង​ជ្រើស​យក​ឪពុក​របស់​គេ​៕
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។