គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​លេង​បាល់​ចាក់​សម្លាប់​គ្នា

Doliprane TVC

​ឃាតកម្ម​ដ៏​សាហាវ មួយ​បាន​កើតឡើង ដោយ​សិស្ស​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​ព្រៃ​ពោន ម្នាក់​បាន​យក កាប៊ីន​កាំភ្លើង ចាក់​យុវ​សិស្ស​ម្នាក់ទៀត បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន ដល់​មន្ទីរពេទ្យ ។​ ​ឃាតកម្ម ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ​នៅត្រង់ចំណុច​ខាងកើត​វិទ្យាល័យ​ព្រៃ​ពោន ស្ថិតក្នុង​ភូមិ​ព្រៃ​ពោន ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​លេង​បាល់​ចាក់​សម្លាប់​គ្នា

សមត្ថកិច្ច​ប៉ូលីស បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ​លី សុធីរៈ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រៃ​ពោន​ថ្នាក់​ទី (១១D) រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​កាប៊ីន​កាំភ្លើង​ចាក់ទៅលើ​យុវ​សិស្ស​ម្នាក់ទៀត ដែលមាន​ឈ្មោះ​ជុំ រី​ឆាត អាយុ ១៩ ឆ្នាំ ជា​សិស្ស​នៃ​វិទ្យាល័យ​ព្រៃ​ពោន​ដូចគ្នា ត្រូវ​ផ្នែក​ខាងក្រោយ​ខ្នង​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់ និង បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ។ ជនរងគ្រោះ​ឈ្មោះ​ជុំ រី​ឆាត នេះ រស់នៅ​ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​លេង​បាល់​ចាក់​សម្លាប់​គ្នា

លោក សួន សំអឿន អធិការ​ស្រុក​កំពង់ត្របែក បាន​ឲ្យ​ដឹងថា កន្លងមក​យុវជន​ទាំងពីរ​នាក់​នេះ ធ្លាប់​មានទំនាស់​ពាក្យសម្ដី​នឹង​គ្នា​បន្តិចបន្តួច​រឿង​លេង​បាល់ ហើយក៏​កើតមាន​គំនុំ ។ លុះដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅពេល​ចេញលេង ជុំ រី​ឆាត បាន​ដើរ​ចេញមក​ក្រៅរបង​សាលា ។ ពេលនោះ លី សុធីរៈ​មានឱកាស ក៏បាន​ដក​កាប៊ីន​កាំភ្លើង​ចេញពី​កាតា​ប ចាក់ទៅលើ​ឈ្មោះ ជុំ រី​ឆាត មួយ​កាប៊ីន បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​រហូតដល់​ស្លាប់ រួច​ធ្វើការ​គេចខ្លួនបាត់​តែម្ដង ។​

គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​លេង​បាល់​ចាក់​សម្លាប់​គ្នាគ្រាន់តែ​ឈ្លោះ​គ្នា​រឿង​លេង​បាល់​ចាក់​សម្លាប់​គ្នា

​បច្ចុប្បន្ន​ជនដៃដល់​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ដើម្បី កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​សព​ជនរងគ្រោះ ក្រោយពេល​ពិនិត្យ និង ធ្វើ​កោសល្យវិច័យ រួច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ សុថា​ត់​

គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​លេង​បាល់​ចាក់​សម្លាប់​គ្នា