ករណី​ឃា​ត្ត​កម្ម​បាញ់សំលាប់​យ៉ាង​សាវ​ហាវ​ព្រៃផ្សៃ​នៅ​ស្រុក​គូ​លេន​ខេត្តព្រះវិហារ

Doliprane TVC

​នៅ​យប់​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ០៩ និង ២៦ នាទី មាន​ករណី​ឃាតកម្ម​មួយ បានកើត ឡើង​នៅ ភូមិ​ឈូក ឃុំ​ត្បែង​ពីរ ស្រុក​គូ​លេន ខេត្តព្រះវិហារ ។ បុរស​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ ជន​មិន​ស្គាល់មុខ បាន​លប​បាញ់ប្រហារ ។​ ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នៅរស់​នៅក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ គី គឹម ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរ​បរជាកសិករ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ជនសង្ស័យ មិន​ស្គាល់មុខ បាន​ប្រើ​កាំភ្លើង​អាកា ៤៧ បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​រួចហើយ​រត់គេចខ្លួន​បាត់ ។​

ករណី​ឃា​ត្ត​កម្ម​បាញ់សំលាប់​យ៉ាង​សាវ​ហាវ​ព្រៃផ្សៃ​នៅ​ស្រុក​គូ​លេន​ខេត្តព្រះវិហារ
​ ​
បច្ចុប្បន្ន សព​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ត្រួតពិនិត្យ និង ធ្វើ​កោសល្យវិច័យ រួច​ប្រគល់ ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។ រីឯ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន ៕

ករណី​ឃា​ត្ត​កម្ម​បាញ់សំលាប់​យ៉ាង​សាវ​ហាវ​ព្រៃផ្សៃ​នៅ​ស្រុក​គូ​លេន​ខេត្តព្រះវិហារ
​ ​