បុរស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈដែល​កំពុង​បូមទឹក

Doliprane TVC

កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ១០​និង ៣០​នាទី​ព្រឹក មាន​ករណី​ឆក់​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូមទឹក​ស្លាប់ នៅ​ចំណុច​មាត់​ទន្លេតូចស្ថិតនៅ ភូមិ​ពាម ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង បន្សល់ទុក​នូវ​សេចក្ដី​សោកសង្រេង ពី​សំណាក់​ក្រុមគ្រួសារ ។​

បុរស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈដែល​កំពុង​បូមទឹក

តាម​ប្រភពពី​សាច់ញាតិ​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ស៊ឹម ឌី ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ប្រព​ន្ឋ ឈ្មោះ ស៊ុន ស៊ី​ណេ​ន អាយុ ៤៨ ឆ្នាំ មានកូន ៤ នាក់ ។ ប្រភព​បន្តថា​ខណៈដែល​កំពុង​បូមទឹក​ទន្លេ​នោះ ម៉ូ​ទ័​រ​របស់​ជនរងគ្រោះ មិន​ដំណើរការ ហើយ​គាត់ ក៏​ចុះទៅ​អង្រួន​ម្តង​ហើយ​ម្តងទៀត ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង ។​

បុរស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈដែល​កំពុង​បូមទឹក

បច្ចុប្បន្ន​សាកស​ពបុរ​សម្នាក់​នេះ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​យ​ព្រះពុទ្ធសាសនា ៕

បុរស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈដែល​កំពុង​បូមទឹក