សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ ជួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹតពង្រីកហិរញ្ញប្បទាន ដល់សហគ្រាសជនបទ និងកសិពាណិជ្ជកម្ម

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC ដែលជាសមាជិកមួយរបស់ ក្រុមធនាគារពិភពលោក នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានប្រកាសថា នឹងផ្តល់សហឥណទានចំនួន ៥០ លានដុល្លារអាមេរិក ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដើម្បីជួយក្រុមហ៊ុននេះ បង្កើនការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មតូចៗ ជាពិសេសក្នុងវិស័យកសិកម្ម និងនៅតាមតំបន់ជនបទ។

ជាមួយនឹងកម្ចីរួមចំនួន ៥០ លានដុល្លារអាមេរិកនេះ អម្រឹតនឹងបង្កើនប្រតិបត្តិការ របស់ខ្លួនបន្ថែមទៀត ក្នុងការគាំទ្រដល់សហគ្រិនខ្នាតតូច បំផុតចំនួនប្រមាណជាង ៤០០.០០០នាក់ ដែលភាគច្រើនធ្វើការងារក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់កម្ចីឥណទានប្រមាណជា ៩០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំបន្តទៀត។
លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានថ្លែងថា "ជាមួយនឹងបណ្តាញសាខាជាច្រើនក្នុង ២៥ ខេត្ត រាជធានី ទូទាំងប្រទេស យើងនឹងបន្ តពង្រីកប្រតិបត្តិការរបស់យើងដល់សហរាសកសិកម្ម ដោយផ្តល់ជូនសហគ្រាសទាំងនោះនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់សមស្រប ប្រកបដោយភាពប្រកួតប្រជែង។ ដោយសារគ្ការគាំទ្រពី IFC អម្រឹតបានពង្រីកប្រភពផ្តល់មូលនិធិ និងបង្កើនទំនាក់ទំនង ល្អជាមួយម្ចាស់កម្ចីអន្តរជាតិមួយចំនួន។ កញ្ចប់ហិរញ្ញប្បទាននេះ នឹងបង្កើនសមត្ថភាពរបបន់ស់យើង ក្នុងការប្រមូលមូលនិធិរយៈពេលវែងបន្ថែមទៀត ពីវិនិយោគិនឯកជននានា"។លោក Adel Meer នាយកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ IFC ប្រចាំតំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានឲ្យដឹងថា "ការបន្តជួយជ្រោមជ្រែងរបស់ IFC ចំពោះអម្រឹត នឹងអនុញ្ញាតឲ្យស្ថាប័ននេះ អាចពង្រើកប្រតិបត្តិការរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។ ការណែនាំនូវ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិជាច្រើនមកកាន់អម្រឹត ក៏នឹងជួយបង្កើនមូលដ្ឋាននៃការស្វែងរក ប្រភពទុនឲ្យកាន់តែមានភាពប្រសើរឡើង"។
កាលពីខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ IFC បានក្លាយជាភាគទុនិករបស់អម្រឹត ដែលមានភាគហ៊ុនសរុបចំនួន ១៩,៩ ភាគរយ។ បន្ថែមពីលើការផ្តល់ហិរញ្ញប្បទាន IFC ក៏ផ្តល់សេវាប្រឹក្សា យោបល់ ដល់អម្រឹតផងដែរ ទៅលើការកែលម្អការគ្រប់គ្រងហានិភ័យរបស់ខ្លួន និងការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រ របស់គ្រឹះស្ថាននេះ ឲ្យក្លាយទៅជាធនាគារពាណិជ្ជកម្ម ក្នុងរយៈពេលមធ្យមខាងមុខនេះ។

គួរបញ្ជាក់ថា  មួយភាគបី នៃសហគ្រាសខ្នាតតូច និងមធ្យមក្នុងប្រទេសកម្ពុជាគឺជា កសិពាណិជ្ជកម្ម និងស្រូបយកតម្រូវការហិរញ្ញ  ប្បទានប្រមាណជាង ពាក់កណ្តាលនៃតម្រូវការហិរញ្ញប្បទានសរុប របស់សហគ្រាសខ្នាតតូច និងមធ្យមទាំងអស់។ កម្ចីរយៈពេលវែងនេះនឹងផ្តល់លទ្ធភាពឲ្យអម្រឹត (ដែលជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុធំជាងគេទីបីក្នុងប្រទេសកម្ពុជា បើគិតលើប្រាក់កម្ចីសរុប) បង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងបង្កើតការងារទូទាំងប្រទេស៕

សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ ជួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹតពង្រីកហិរញ្ញប្បទាន ដល់សហគ្រាសជនបទ និងកសិពាណិជ្ជកម្ម

សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ ជួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹតពង្រីកហិរញ្ញប្បទាន ដល់សហគ្រាសជនបទ និងកសិពាណិជ្ជកម្ម