ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិសាត់ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន៣ខ្នង ​បានត្រូវភ្លើងឆេះបំផ្លាញទំាងស្រុង​សង្ស័យ​ទុស្សេខ្សែភ្លើង ​ខណៈម្ចាស់ផ្ទះដើមភ្លើង​ចាក់សោទ្វាផ្ទះចោលទៅផ្សារ ។

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង៣និង២០នាទី​រសៀលថ្ងៃទី១៧ កុម្ភៈ ២០១៦ ​នៅក្នុងភូមិដូងជ្រុំ ​សង្កាត់ព្រៃញី ​ក្រុងពោធិសាត់ ។

សេចក្តីរាយការណ៍បានបន្តថា ​ភ្លើងបានចេញមកពីផ្ទះដែលមានម្ចាស់ឈ្មោះ​ អ៊ុក សុវណ្ណ អាយុ៦០ឆ្នាំ ​ជាអតីតអ្នកកាសែតថ្ងៃនេះ​ ហើយថា​ក្នុងហេតុការណ៍នេះសមត្ថកិច្ច​បានប្រើរថយន្ត​ពន្លត់អគ្គិភ័យ២គ្រឿងដើម្បីបាញ់​ពន្លត់និងទប់ស្កាត់កុំឲ្យរីករាល​ដាលដល់ផ្ទះអ្នកដទៃបន្ថែមទៀត ។

យ៉ាងណាក៍ដោយអគ្គិភ័យ​ដែលសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើងនេះ​ មិនបណ្តាលឲ្យមនុស្សណា​ម្នាក់រងរបួសឬស្លាប់នោះទេ ៕