គន្លឹះ​សម្រាប់​ស្ត្រី បើ​ចង់​នៅ​ពី​លើ​

គន្លឹះ​សម្រាប់​ស្ត្រី បើ​ចង់​នៅ​ពី​លើ​

មុន​នឹង​ចង់ អ្នក​ត្រូវ​ដឹងថា ការ​នៅ​ពីលើ ទាមទារ​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់ ហើយ​ត្រូវការ​កម្លាំង​គ្រប់គ្រាន់​ដែរ​។ ការ​នៅ​ពីលើ មានន័យ​ថា ស្ត្រី ជា​អ្នកដឹកនាំ ជា​អ្នក​នាំ​ផ្លូវ ដូច្នេះ បើ​អ្នក​មិនចេះ​ច្បាស់ ចូរ​កុំ​ចង់​សាកល្បង​ឲ្យសោះ ពីព្រោះ បើ​មាន​កំហុសឆ្គង នោះ​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ នឹង​ត្រូវ​កាត់បន្ថយ ហើយ​ភាពស្រណុកសុខស្រួល ក៏​ទៅ​តាម​នោះដែរ​។ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​គន្លឹះ និង​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​គួរតែ​សាកល្បង​គិត​ជាមុនសិន ប្រសិនបើ​អ្នក​ពិតជា​ចង់ នៅ​ពី​លើ​ដៃគូ​របស់​អ្នក​មែន​។​
​ពេល​អ្នក​នៅ​ពី​លើ ភាគី​បុរស​ច្បាស់​ជា​ដឹងថា ត្រូវ​ធ្វើ​អ្វី និង​ជួយ​អ្នក​លើ​ចំណុច​ណាខ្លះ​ហើយ ដូច្នេះ អ្នក​មិន​ចាំបាច់​បារម្ភ​ច្រើន​ពេក​នោះ​ទេ​។ ប៉ុន្តែ អ្នក​ត្រូវ​ធ្វើឲ្យ​ដៃគូ​របស់អ្នក មាន​អារម្មណ៍​ដូចជា​គេ នៅ​ពី​លើ​អ្នក​អញ្ចឹង គឺ​ទទួល​បាន​ភាព​សុខ​ស្រួល​ដូចគ្នា​។​
​រឿង​ដែល​អ្នក​ត្រូវ​គិត ពេល​នៅ​ពីលើ​
#១ វា​អស់កម្លាំង​ជាង​នៅ​ពីក្រោម​
​ការ​អង្គុយ​ពីលើ​ដៃគូ​របស់​អ្នក ទាមទារ​ឲ្យ​អ្នក​បញ្ចេញ​សកម្មភាព​រស់​រវើក និង​រហូត​តែ​ម្តង ដូច្នេះ បើ​អ្នក​មិនសូវ​មាន​កម្លាំង​ទេ អ្នក​សាកល្បង​ស្ទីល​នេះ តែ​ប៉ុន្មាន​នាទី​ទៅ គឺ​បាន​ហើយ​។​
#២ ចង​សក់​
​ក្នុង​រឿង​អាសអាភាស អ្នក​ប្រហែលជា​ឃើញ​តួ​ស្រី​ទម្លាក់​សក់ ហើយ​ពួកគេ​រីករាយ នឹង​សកម្មភាព​បែប​នេះ ប៉ុន្តែ ក្នុង​ជីវិត​ជាក់ស្តែង​វិញ សក់​របស់​អ្នក ពិតជា​ទើស និង​រំខាន ដល់​អារម្មណ៍​របស់​មនុស្ស​ប្រុស​ណាស់ ដូច្នេះ ពេល​អ្នក​នៅ​ពី​លើ ដាច់ខាត ត្រូវ​ចង​សក់​។​
#៣ កុំ​លឿន​ពេក​
​សន្សឹមៗ​កុំ​បំបោល​! ពីព្រោះ វា​ងាយ​នឹង​ធ្វើឲ្យ​អ្នក ឆាប់​អស់កម្លាំង ហើយ​មិន​អាច​បន្ត​ដំណើរ ទៅមុខ​ទៀត​បាន​ឡើយ​។ ជីវិត​សិច​ដែល​ល្អ គឺ​ទំនាក់ទំនង​អារម្មណ៍ និង​ការ​យល់ចិត្ត​គ្នា របស់​ដៃគូ​ទាំងពីរ ថា​ពេល​ណា ត្រូវធ្វើ​នេះ ពេលណា ត្រូវ​ធ្វើ​នោះ​។​
#៤ ដាស់​អារម្មណ៍​សិន ពេល​អ្នក​នៅ​ពី​លើ មិន​សម្រុកចូល​តែម្តង​ទេ​
​ពេល​អ្នក​នៅ​ពី​លើ អ្នក​ក៏​អាច​បបោសអង្អែល ថើប និង​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ផង​ដែរ មុននឹង​ចូល​ទៅ​ដល់​ចំណុច​សំខាន់​។​
#៥ មុន​ឡើង​ពីលើ ត្រូវ​ផ្តល់​សញ្ញា​ឲ្យដៃ​គូ​របស់​អ្នក​ដឹងផង​
​ទំនាក់ទំនង​ល្អ នឹង​ធ្វើឲ្យ​ដំណើរកា​ររបស់​អ្នក កាន់តែ​រលូន​ទៅមុខ​។ ការផ្តល់​សញ្ជា ជា​រឿង​ចាំបាច់ ដើម្បី​សម្រួល​ដល់​ប្រសិទ្ធភាព នៃ​ការងារ​នៅលើ​គ្រែ​៕
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​


​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។