មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​នៅក្នុង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង: មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម បាន​ចុះជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ចំនួន​១៥៨​ហិកតា​ស្ថិត​ក្នុងភូមិ​កោះ​ក្អែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ដែល​កំពុង​ខ្វះ​ទឹក​។​

​លោក​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ផ្ទៃដី​ស្រូវប្រាំង​នៅក្នុង​តំបន់​នេះ​មាន​ចំនួន​៣៥០​ហិកតា ដែល​បច្ចុប្បន្ន ប្រជាកសិករ ប្រមូល​ផល​បាន​ប្រ​ម៉ាណ​ជាង​៥០​ភាគរយ​ហើយ​។ ចំពោះ​ផ្ទៃដី​ដែល​នៅសល់​និង​មាន​ប្រមាណ​តែ ១៥៨​ហិកតា ប៉ុណ្ណោះ ដែល​កំពុង​ខ្វះ​ទឹក​។​

​លោក​ងិន ហ៊ុន បាន​បញ្ជាក់ថា ដោយ​ពិនិត្យឃើញ​នូវ​ការលំបាក​និង​ជួយ​សម្រួល​ដល់​ការខ្វះខាត​របស់​ប្រជាកសិករ​នៅ​ទីនោះ មន្ទីរ​កសិកម្ម​បា​នស​ហ​ការ​គ្នា​ជាមួយនឹង​មន្ទីរ​ធនធានទឹក​ចុះជួយ​អន្តរាគមន៍​បូមទឹក​បញ្ចូល​ស្រែ​សង្គ្រោះ​ស្រូវ ដែល​កំពុង​ខ្វះ​ទឹក កុំអោយ​មានការ​ខូចខាត​។​

​នៅក្នុង​ឧិ​កាស​ចុះ​ពិនិត្យមើល​សកម្មភាព​បូ​ម​ទឹក​សង្គ្រោះ​ស្រូវប្រាំង របស់​ប្រជាកសិករ នៅក្នុង​ភូមិ​កោះ​ក្អែក កាលពី​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ លោក​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បានផ្តល់​ប្រេងម៉ាស៊ូត​ចំនួន​៣០០​លីត្រ និង លោក​ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក បានផ្តល់​ប្រេងម៉ាស៊ូត​ចំនួន​៥០០​លីត្រ​បន្ថែមទៀត សម្រាប់​ទុក​ចាក់​ម៉ាស៊ីនបូមទឹក​ស្រោច​ស្រ​ព្វ​ស្រូវប្រាំង​ជា​បន្តទៀត​។​

​លោក​ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឆ្នាំនេះ​មន្ទីរ​បាន​បញ្ជូន​ម៉ាស៊ីនបូមទឹក ធុន​ធំ ចំនួន​២៦​គ្រឿង និង ម៉ាស៊ីនបូមទឹក​ធុន​តូច​ចំនួន​២៦២​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍​បូមទឹក​សង្ហ​គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​៕