សម្ដេច​តេជោ៖ “ខ្ញុំ​សង្ឃឹម​ថា មិន​មាន​អ្នក​ទិតៀន​ខ្ញុំ​ថា ជា​នាយករដ្ឋមន្ត្រី​ Facebook”


សម្ដេច​តេជោ៖ “ខ្ញុំ​សង្ឃឹម​ថា មិន​មាន​អ្នក​ទិតៀន​ខ្ញុំ​ថា ជា​នាយករដ្ឋមន្ត្រី​ Facebook”

នាយករដ្ឋមន្ត្រី​ខ្មែរ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​គណនី​ហ្វេសបុគ​ថា សម្ដេច​មិនមែន​ជា​អ្នក​សារព័ត៌មាន​ តែ​ចង់​ផ្ដល់​ព័ត៌មាន​លឿន​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ដូច្នេះ​ហើយ​ទើប​ឆ្លៀត​ប្រើ​ ហ្វេសបុគ ផ្ទាល់​ផ្សាយ​ចេញ​ពី​តុ​ប្រជុំ។ សង្ឃឹម​ថា មិនមាន​អ្នក​ទិតៀន​ខ្ញុំ​ថា ជា​នាយករដ្ឋមន្ត្រី ហ្វេសបុគ នោះ​ទេ។​

 

ការ​លើក​ឡើង​របស់​សម្ដេច​តេជោ​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​សម្ដេច​​កំពុង​ចូលរួម​កិច្ចប្រជុំ​ចុង​ក្រោយ​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាន​ និង ប្រធានាធិបតី​អាមេរិក នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹកមិញ។

 

សូម​អាន​សារទាំង​ស្រុង​របស់​សម្ដេច​ ដែល​បាន​សរសេរ​នៅលើ​គណនី​ហ្វេសបុគ​ សម្ដេច​ព្រឹកមិញ

 

សម្ដេច​តេជោ៖ “ខ្ញុំ​សង្ឃឹម​ថា មិន​មាន​អ្នក​ទិតៀន​ខ្ញុំ​ថា ជា​នាយករដ្ឋមន្ត្រី​ Facebook”

 

ទាក់ទង​ទៅ​នឹង​ការ​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​លើក​ដំបូង​នៅ​សហរដ្ឋ​អាមេរិក​ សម្ដេច​តេជោ ហ៊ុន សែន បាន​វាយ​តម្លៃ​​ថា កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​នេះ។ ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កម្រិត​ទៀត​រវាង​ អាស៊ាន និង សហរដ្ឋ​អាមេរិក។ “ខ្ញុំ​ និង គណៈប្រតិភូ​កម្ពុជា​បាន​រួម​វិភាគ​ទាន​សម្រាប់​ជោគជ័យ​នេះ ក្នុង​នាម​កម្ពុជា​ជា​សមាជិក​អាស៊ាន”។

 

ខាង​ក្រោម​នេះ គឺជា​ សារ​ទី​ ២ របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​វាយ​តម្លៃ​ពី​កិច្ចប្រជុំ​​កំពូល​អាមេរិក – អាស៊ាន

 

សម្ដេច​តេជោ៖ “ខ្ញុំ​សង្ឃឹម​ថា មិន​មាន​អ្នក​ទិតៀន​ខ្ញុំ​ថា ជា​នាយករដ្ឋមន្ត្រី​ Facebook”

 

សម្ដេច​តេជោ៖ “ខ្ញុំ​សង្ឃឹម​ថា មិន​មាន​អ្នក​ទិតៀន​ខ្ញុំ​ថា ជា​នាយករដ្ឋមន្ត្រី​ Facebook”

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា