ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​មនុស្ស១០នាក់ (ស្រី៤នាក់) ​ក្នុងនោះមានទំាងម្ចាស់ហាងប្រុសស្រីផង ​បាន​ត្រូវសមត្ថកិច្ចរបស់​ការិយាល័យប្រយុទ្ឋប្រឆាំង​ការជួញដូរមនុស្សនិងការពារអនីតិជន​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន​​និងមាន​ការចូលរួមសម្របសម្រួល​ពីតំណាងអយ្យការលោកព្រះរាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ ​ឃាត់ខ្លួនក្នុងការចុះបង្ក្រាបហាង​ហាហ្វេមួយកន្លែងដែល​លួចបើកបម្រើសេវាផ្លូវភេទ ។

ប្រតិបត្តិការនេះ ​បានធ្វើឡើងនៅវេលាម៉ោង​៤និង៣០នាទីរសៀលថ្ងៃទី១៧ ​កុម្ភៈ ២០១៦ ​នៅតាមបណ្តោយផ្លូវ៥៩៨​ ក្នុងតំបន់ត្រឡោកបែក ​ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បានបន្តថា​មនុស្សប្រុសស្រីទំាង១០នាក់នោះ​ បានត្រូវបញ្ជូនទៅការិយាប្រយុទ្ឋប្រឆាំង​ការជួញដូរមនុស្សនិងការពារអនីតិជន​នៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ដើម្បីសាកសួរចាត់ការតាមច្បាប់ ៕