រុស្ស៊ី ពិតជាយល់ព្រម លក់យន្តហោះពិឃាត Sukhoi Su-30SM

ម៉ូស្គូ៖ នៅថ្ងៃពុធនេះ រុស្ស៊ី បានចុះហត្ថលេខា យល់ព្រមលក់ យន្តហោះចម្បាំង Sukhoi Su-30SM ដែលជាប្រភេទ យន្តហោះពិឃាត ដ៏អស្ចារ្យ ដែលអាច ប្រតិបត្តិការលើដែន អាកាសយ៉ាងស្ទាត់ ជំនាញទៅឲ្យ ប្រទេសអ៊ីរ៉ង់ ។

ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកឈ្មោះ RIA បានឲ្យដឹងនៅ ថ្ងៃពុធនេះថា មន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលត្រូវបាន ដកស្រង់សម្តី ដោយទីភ្នាក់ងារ ព័ត៌មាននេះ បានបញ្ជាក់ថា រុស្ស៊ី យល់ព្រមលក់ យន្តហោះចម្បាំង Sukhoi Su-30SM ទៅឲ្យភាគីខាងអ៊ីរ៉ង់ ។

សារព័ត៌មានដដែលនេះបានបញ្ជាក់ថា លោក Hossein Dehghanបានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី លោកជួបជាមួយ លោកប្រធានាធិបតី រុស្ស៊ី ប្លាឌីមៀ ពូទីន នៅគ្រីមឡែន ដើម្បីពិភាក្សាគ្នា តែមិនមានការធ្វើ អត្ថាធិប្បាយដោយ លម្អិតនោះទេ នៅពេលនេះ ៕

រុស្ស៊ី ពិតជាយល់ព្រម លក់យន្តហោះពិឃាត Sukhoi Su-30SM