ចិន ព្រមានអូស្ត្រាលី គួរនៅឲ្យឆ្ងាយពីជម្លោះ សមុទ្រចិនខាងត្បូង

បរទេស: ប្រភពព័ត៌មានពី គេហទំព័ររបស់BBC បានឲ្យដឹងនៅថ្ងៃនេះថា ចិនបានធ្វើការជំរុញនិងប្រាប់ ទៅកាន់អូស្ត្រាលី ឲ្យឈរនៅ កណ្តាល ទៅលើជម្លោះ នៃដែនសមុទ្រចិន ខាងត្បូងដែលកំពុងមាន ស្ថានការតឹងតែង។

លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយថា លោកស្រី នឹងមានគម្រោង ធ្វើការសាកសួរទៅកាន់ ចិនពីផែនការរបស់ខ្លួន ក្នុងការអះអាង និងទាមទារសាជាថ្មី នូវដែនសមុទ្រដែលមានជម្លោះ ប៉ុន្តែអ្នកនាំពាក្យឲ្យ លោករដ្ឋមន្ត្រីការ បរទេសរបស់ចិន បានព្រមានទុកជាមុនទៅហើយ ដោយបាន និយាយថាអូស្ត្រាលី មិនត្រូវលូកដៃ និងធ្វើអ្វីដែលនឹង នាំឲ្យមានផលប៉ះពាល់ដល់សន្តិសុខ និងស្ថេរភាព ក្នុងតំបន់នោះទេ។

ចំណងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសចិន និងអូស្ត្រាលី ត្រូវបានគេមើល ឃើញថាជាការសំពាធដែល នៅពីក្រោយកិច្ច ប្រជុំរវាងអូស្ត្រាលី ជាមួយនឹងលោករដ្ឋមន្ត្រី ការបរទេសចិនWang Yi។ មុនពេលមកដល់ នៃទស្សនកិច្ចរបស់ លោកស្រី Bishop ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃ អង្គារ ម្សិលមិញ លោកស្រីរដ្ឋមន្ត្រី ការបរទេសអូស្ត្រាលី ធ្លាប់បានប្រកាសម្តង រួចមកហើយថាអូស្ត្រាលី នឹងមិនស្ថិតនៅពីក្រោយ ភាគីណាមួយនៃ ជម្លោះនោះទេ ប៉ុន្តែអូស្ត្រាលី នឹងក៏នៅរង់ចាំ ការបកស្រាយអះអាង ពីភាគីហ្វីលីពីន ជាមុនសិន៕

ចិន ព្រមានអូស្ត្រាលី គួរនៅឲ្យឆ្ងាយពីជម្លោះ សមុទ្រចិនខាងត្បូង

ចិន ព្រមានអូស្ត្រាលី គួរនៅឲ្យឆ្ងាយពីជម្លោះ សមុទ្រចិនខាងត្បូង