ការបញ្ជារទិញ របស់អាមេរិក ជួយជំរុញពាណិជ្ជកម្ម លក់យន្តហោះ របស់ជប៉ុន

បរទេស: ប្រភពព៍ត័មានដែល បានមកពីគេហទំព័ររបស់ Yahoo បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញថា ក្រុមហ៊ុនផលិត យន្តហោះក្នុងស្រុក របស់ជប៉ុន បានទទួលជោគជ័យ ក្នុងទាក់ទាញយកបានការ បញ្ជារទិញ ពីក្រុមហ៊ុនមួយ របស់អាមេរិក នូវយន្តហោះ ចំនួនដល់ទៅ ២០គ្រឿងដែលអាចមាន ទំហំទឹកប្រាក់ ដល់ទៅជាង ៩០០លាន ដុល្លារអាមេរិក។

គេថាកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនទាំងពីរ នឹងត្រូវចុះ កិច្ចសន្យាគ្នា ទៅលើយន្តហោះ ដឹកអ្នកដំណើរប្រភេទ MRJ90 គឺជាផលិតផល និងបច្ចេកវិទ្យា ក្នុងស្រុកដំបូងបង្អស់ របស់ជប៉ុន ហើយវា បានចាប់ផ្តើម ដំណើរការ អស់រយៈពេលប្រមាណជា ជាង៥០ឆ្នាំ មកហើយនោះ។ វាត្រូវបានពន្យារ ពេល ម្តងរួចមកហើយ កាលពីខែធ្នូ ឆ្នាំទៅ ដែលក្រោយមក វាត្រូវបានចំណាយពេលជាង១ខែ ដើម្បីធ្វើការតេស្ត សាកល្បងហោះហើរ ជាលើកដំបូង។

ក្រុមហ៊ុនMitsubishi ដែលជាក្រុមហ៊ុន តំណាងផលិតផល បានចុះកិច្ចសន្យាលក់ ជាមួយនឹងក្រុមហ៊ុន អាកាសចរអាមេរិក Miami-bast Aerolease Aviation LLC នាកំឡុងពេល នៃការតាំងពិពរណ៍មួយ ដែលបានធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរី ដោយក្នុងនោះ យន្តហោះ MRJ90ចំនួន២០គ្រឿង នឹងត្រូវដឹកជញ្ជូន ទៅកាន់អាមេរិក នៅក្នុងឆ្នាំ២០១៨៕