បាត់​ប្ដី​ ១ ​យប់​រកឃើញ​ដេក​ជាមួយ​ស្រី​សេ្ន​ហ៍​ក្នុងផ្ទះសំណាក់​

Doliprane TVC

​មាន​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅមុខ​ផ្ទះសំណាក់​ឃ្វី​ន ផ្លូវលំ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ប្តី​បាន​នាំ​ស្រី​ទៅ​ដេក​ក្នុង​ផ្ទះសំណាក់ ហើយ​ត្រូវបាន​ប្រពន្ធ​តាម​ទាន់ ។​

បាត់​ប្ដី​ ១ ​យប់​រកឃើញ​ដេក​ជាមួយ​ស្រី​សេ្ន​ហ៍​ក្នុងផ្ទះសំណាក់​

​បុរស​ម្នាក់​បាន​នាំ​ស្រី​ស្នេហ៍​ចូលដេក​ផ្ទះសំណាក់ យ៉ី​ហោ​ឃ្វី​ន ហើយ​ត្រូវ​ប្រពន្ធ​តាម​ទាន់ ដែល​បង្ក​ជា​ជម្លោះ​ធ្វើអោយ​ភ្ញាក់ផ្អើល ហើយ​វាយ​ប្រពន្ធ ។​ ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ មាស សុផាត អាយុ ៤១ ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ក្រុម ៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បាត់​ប្ដី​ ១ ​យប់​រកឃើញ​ដេក​ជាមួយ​ស្រី​សេ្ន​ហ៍​ក្នុងផ្ទះសំណាក់​

ប្តី​កំហូច​ខាងលើ​ឈ្មោះ ជា សុភាព អាយុ ៤៧ ឆ្នាំ មុខរបរ​ជា​ប៉ូលីស​ស្នាក់នៅ​ក្រុម ៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​ស្រី​សេ្ន​ហ៍​មានឈ្មោះ លី សួន​ដៀប អាយុ ៣៥ ឆ្នាំ មុខរបរ​មេកា​នៅ​ហាង​ខារ៉ាអូខេ A1 ស្នាក់នៅ​ផ្ទះជួល​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បាត់​ប្ដី​ ១ ​យប់​រកឃើញ​ដេក​ជាមួយ​ស្រី​សេ្ន​ហ៍​ក្នុងផ្ទះសំណាក់​

ស្ត្រី​ជា​ប្រពន្ធដើម​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ខណៈពេលដែល​គាត់​បាត់​ប្តី​មួយ​យប់​មិនឃើញ​ចូល​ផ្ទះ គាត់​ក៏​តាមរក ហើយ​មាន​គេ​ប្រាប់ថា ឃើញ​ប្តី​របស់គាត់​បាន​នាំ​ស្រី​ទៅ​ដេក​ផ្ទះសំណាក់​ខាងលើ​គាត់​ក៍​នាំ​បងប្អូន​ទៅតាម​ប្តី​នៅផ្ទះ​សំណាក់​ខាងលើ​តែម្តង​និង​បាន​នាំ​ទាំង​ប្តី​ទាំងស្រី​សេ្ន​ហ៍​ខាងលើ​យកមក​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ។

បាត់​ប្ដី​ ១ ​យប់​រកឃើញ​ដេក​ជាមួយ​ស្រី​សេ្ន​ហ៍​ក្នុងផ្ទះសំណាក់​

សមត្ថកិច្ច​បានអោយដឹង​ថា ក្រោយពី​មកដល់​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ភាគី​ទាំងសងខាង​មានរឿង​ប្រតាយ​ប្រ​តាប់​គ្នា​មួយ​ប្រាវ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេញ​ប៉ុស្តិ៍ប៉ូលីស តែ​ក្រោយមក​សមត្ថកិច្ច​បាន​ជួយ​សំរបសំរួល​ក៍​ស្ងាត់​វិញ​ទៅ ។ ក្នុងករណី​ខាងលើនេះ​ប្រពន្ធ​បាន​ប្តឹង​ប្តី​ខាងលើ​ពីបទ​ប្រើ​ហឹ​ង្សា ដោយ​ទេះ​កំផ្លៀង​គាត់​នៅមុខ​ស្រី​ស្នេហ៍​មួយ​ករណី​សិន​នៅមាន​រឿង​ផ្សេងទៀត​ដែល​ត្រូវ​ប្តឹង ៕ សុថា​ត់​

បាត់ប្ដី១យប់ ! ឭគេប្រាប់ថានាំស្រីសេ្នហ៍ដេកផ្ទះសំណាក់ប្រពន្ធតាមទាន់ផ្ទុះហិង្សារផ្អើលដល់សមត្កិច្ចនិងប្រជាពលរដ្ឋចេញផ្សាយថ្ងៃទី ១៥ កុម្ភៈ ២០១៦ ម៉ោង ១៧:១៣#ភ្នំពេញ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦នៅមុខផ្ទះសំណាក់ឃ្វីនផ្លូវលំភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ដោយបុរសម្នាក់បាននាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់ យុីហោឃ្វីន ហើយត្រូវប្រពន្ធតាមទាន់ក៏បង្ករជាជម្លោះធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ស្ត្រីជាប្រពន្ធឈ្មោះ មាស សុផាត អាយុ៤១ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៑ុនឯកជនស្នាក់នៅក្រុម៤ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្តីកំហូចខាងលើឈ្មោះ ជា សុភាព អាយុ៤៧ឆ្នាំ មុខរបរប៉ូលីសស្នាក់នៅក្រុម៤ផ្លូវលំភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ចំណែកស្រីសេ្នហ៍មានឈ្មោះ លី សួនដៀប អាយុ៣៥ឆ្នាំមុខរបរមេកានៅហាងខារ៉ាអូខេA1ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ប្រភពពីស្ត្រីជាប្រពន្ធដើមបានប្រាប់ថានៅមុនកើតហេតុខណ:ដែលគាត់បាត់ប្តីមួយយប់មិនឃើញចូលផ្ទះគាត់ក៏តាមរកហើយមានគេប្រាប់ថាឃើញប្តីគាត់បាននាំស្រីទៅដេកផ្ទះសំណាក់ខាងលើគាត់ក៍នាំបងប្អូនទៅតាមប្តីនៅផ្ទះសំណាក់ខាងលើតែម្តងនិងបាននាំទាំងប្តីទាំងស្រីសេ្នហ៍ខាងលើយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការដោះស្រាយគ្នា។ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីមកដល់ប៉ុស្តិ៍ភ្នំពេញថ្មីភាគីសងខាងបានមានរឿងប្រតាយប្រតាប់គ្នាមួយប្រាវបង្ករភ្ញាក់ផ្អើលនៅពេញប៉ុស្តិ៍តែក្រោយមកសមត្ថកិច្ចបានជួយសំរបសំរួលក៍ស្ងាត់វិញទៅ។ក្នុងករណីខាងលើនេះប្រពន្ធបានប្តឹងប្តីខាងលើពីបទប្រើហឹង្សាដោយទេះកំផ្លៀងគាត់នៅមុខស្រីស្នេហ៍មួយករណីសិននៅមានរឿងផ្សេងទៀតដែលត្រូវប្តឹង។បច្ចុប្បន្នកំពុងធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍ភ្នំពេញថ្មីនៅឡើយក្រោមការសំរបសំរួលពីសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីរួចមកសមត្ថកិច្ចក៍ភាគីទាំងអស់ទៅដោះស្រាយគ្នានៅសង្កាត់ភ្នំពេញថ្មីបន្តរឿងសាយហាយស្មន់៕

Posted by សន្តិសុខ សង្គម on Monday, February 15, 2016