តេជោ សែន កោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជន ដែលបានតាមដាន យកចិត្តទុកដាក់ ចំពោះការវិវត្តន៌ នៃកិច្ចប្រជុំនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរសារ កោតសរសើរចំពោះ បងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជន ដែលបានតាមដានដោយ យកចិត្តទុកដាក់ចំពោះ ការវិវត្តន៌នៃកិច្ចប្រជុំ អាស៊ាន-សហរដ្ឋអាមេរិក ដែលនេះបង្ហាញដោយ មោទនភាពថា ប្រជាជនយើងចាត់ទុក កិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការ ដែលខ្លួនត្រូវដឹងក្នុង នាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា "ខ្ញុំសូមអរគុណពីចម្ងាយ ដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយៈពេលនៃការចូលរួម ប្រជុំពិសេសថ្នាក់ដឹកនាំ អាស៊ាន និងសហរដ្ឋអាមេរិក"។

សម្ដេច ក៏បានបញ្ជាក់ដែរថា "ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជន ដែលបានតាមដានដោយ យកចិត្តទុកដាក់ចំពោះ ការវិវត្តន៌នៃកិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយ មោទនភាពថា ប្រជាជនយើងចាត់ទុក កិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការ ដែលខ្លួនត្រូវដឹងក្នុង នាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស"។

សម្ដេច បានបន្ថែមទៀតថា "ថ្ងៃនេះខ្ញុំ និងប្រតិភូត្រូវវិល ត្រឡប់ទៅប្រទេសវិញ ដែលតាមគំរោងនឹង ទៅដល់ភ្នំពេញនៅយប់ ថ្ងៃព្រហស្បតិ៍ទី១៨ កុម្ភៈ បន្ទាប់ពីការធ្វើ ដំណើរជាង ២០ ម៉ោង"៕