ឃាត់រថយន្ត ធន់ធ្ងន់ជាង ៣០គ្រឿង ដែលបង្កអោយស្ទះ ចរាចនៅច្បារអំពៅ

ភ្នំពេញ៖ បន្ទាប់ពីមហាជនរិះគន់ អាជ្ញាធរ រឿងស្ទះចរាចររាប់ ម៉ោងដែលបង្ក ឡើងដោយ រថយន្តដឹកជញ្ជូនធន់ធ្ងន់ ជាច្រើនគ្រឿងល្មើស និងការណែនាំរបស់ សាលារាជធានី និងសាលាខណ្ឌ នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដឹកនាំដោយលោករស់ សុភ័ក្រ អភិបាលរង ខណ្ឌ បានចុះចាប់រថយន្តដឹក ដី ដឹកខ្សាច់ រថយន្តលាយ ស៊ីម៉ង់ និងរថយន្តដឹកទំនិញ ធន់ធ្ងន់ ចំនួន៣២គ្រឿង ដោយរក្សាទុបណ្តោះអាសន្ន រយៈពេល ៥ម៉ោង ទើបអោយ ត្រឡប់ទៅវិញតែ តម្រូវអោយ ម្ចាស់រថយន្ត ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព បើកឆ្លងកាត់តំបន់ការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ១ តែពុំមានផាកពិន័យ នោះទេ ពោលគឺគ្រាន់តែព្រ មានប៉ុណ្ណោះ ។

បន្ទាប់ពីគណៈបញ្ជាការឯក ភាពខណ្ឌមានចំណាត់ការ តឹងរ៉ឹងទៅលើរថយន្ត ធន់ធ្ងន់រួចមកក៏ បុគ្គលមួយចំនួនទូរស័ព្ឌឆ្វេចឆ្វាច ដើម្បីអន្តរាគមន៍សុំ យករថយន្តដែលបើកបរល្មើស និងការណែនាំត្រឡប់ទៅវិញ ។ ដែលទង្វើបែបនេះបានធ្វើអោយសមត្ថកិច្ចរិះគន់ទៅលើអ្នកទូរស័ព្ទអន្តរាគមន៍ ទាំងបំពាន់ ច្បាប់ ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌ ដែលដឹកនាំកម្លាំចុះចាប់ រថយន្តដឹកជញ្ជូនធន់ធ្ងន់ បើកឆ្លងកាត់តំបន់ហាម ឃាត់បានអោយដឹងថា បន្ទាប់ពីមានការរិះគន់រឿង រថយន្តធំៗបើកឆ្លងកាត់តំបន់ ហាមឃាត់បង្កឲ្យស្ទះចរាចររួចមក លោកអភិបាលខណ្ឌច្បារ អំពៅបានណែនាំលោកឲ្យ ដឹកនាំកម្លាំងចម្រុះចុះមកចាប់ រថយន្តធន់ធ្ងន់ដើម្បីអប់រំ ណែនាំធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពបើកឆ្លងកាត់ តំបន់ហាមឃាត់ និងកំណត់អោយគោរព តាមម៉ោងពេលដែលត្រូវបើកឆ្លងកាត់ ។ វិធានការរដ្ឋបាល នេះមិនមែនទើបតែធ្វើនោះទេ គឺអនុវត្តជាច្រើនដងមកហើយ មានអ្នកបើកបររថយន្ត ខ្លះអនុវត្តបានទៅតាមម៉ោង ពេលកំណត់អោយឆ្លង កាត់តំបន់ការដ្ឋាន ដោយឡែកមានរថយន្ត ខ្លះទៀតមិនអនុវត្តតាម ការណែនាំនោះឡើយ ដោយបើកបរឆ្លងកាត់ តំបន់ហាមឃាត់ បង្កអោយស្ទះចរាចរ រំខាន ដល់ ក្រុមការងារកំពុងស្ថាបនា ផ្លូវជាតិលេខ១ ។ ផ្តើចេញពី ការមិនគោរពសារាចរ ណែនាំនេះហើយ ទើបគណៈបញ្ជការ ឯកភាពខណ្ឌបើកយន្តការ សាជាថ្មីទៅរថយន្តធំៗ ដែល្មើស និងការណែនាំ ហើយវិធានការ នេះនិងធ្វើរហូតដើម្បី ទប់ស្កាត់កុំឲ្យរថយន្តធន់ធ្ងន់ បើកឆ្លងកាត់តំបន់ការដ្ឋាន ។

លោកអភិបាលរងបាន បន្តថា អាជ្ញាមិនចង់ចាប់ រថយន្តដឹកជញ្ជូនធន់ធ្ងន់នោះទេ ព្រោះធ្វើអោយប៉ះពាល់ ដល់ មុខរបរអាជីវកម្មនិងខាត ពេលវេលា តែអ្នកបើកបរ រថយន្តនិងម្ចាស់ក្រុមហ៊ុនលាយ បេតុងទាំងនោះជាអ្នកបង្ខំ អោយអាជ្ញាធរត្រូវតែអនុវត្តច្បាប់ ដោយសារមិនអនុវត្ត តាមការណែ ។ តំបន់ការដ្ឋាន ផ្លូវជាតិលេខ១ នេះមិនមែន ហាម ដាច់ខាតមិនអោយរថ យន្តដឹកទំនិញបើកឆ្លងកាត់នោះឡើយ គឺអោយឆ្លងកាត់ តែត្រូវអនុវត្តទៅតាមម៉ោងកំណត់ ដូចជារថយន្តដឹកទំនិញ ប្រភេទCអោយឆ្លងកាត់ចន្លោះ ពីម៉ោង ៩,៣០នាទីព្រឹកទៅ ដល់ ម៉ោង១២,៣០នាទីថ្ងៃ ត្រង់ ចំពោះរថយន្តប្រភេទD ហាមមិនឲ្យបើកឆ្លងកាត់ ដាច់ខាតនៅពេលថ្ងៃ តែពេលយប់បើក ឆ្លងកាត់ជាធម្មតា ។

លោកអភិបារងខណ្ឌបាន បន្តទៀតថា ពេលចុះចាប់ ម្តងៗ មានអ្នកទូរស័ព្ឌអន្តរា គមន៍ឆ្វេចឆ្វាច ធ្វើអោយក្រុម ការងារឈឺក្បាល សូមអោយ អ្នកអន្តរាគមន៍ទាំងនោះយល់ ពីច្បាប់ផង អ្នកដែលទទួល រងនូវសម្ពាធពីថ្នាក់លើ និង មហាជនរិះគន់នោះគឺអាជ្ញាធរខណ្ឌ ពេលស្ទះចរាចរម្តងៗ សមត្ថកិច្ចដែលឈរជើង នៅតាមគោលដៅចេញមក ធ្វើចរាចរឡើងបែក ញើសដាបខ្នង ដាច់បាយដាច់ទឹក ពេលខ្លះស្តី បន្ទោសអោយទៀត ។ ដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរឆ្លងកាត់ តំបន់ហាមឃាត់ និងមិនអោយ រំខានដល់ការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ១ សូមម្ចាស់ក្រុម ហ៊ុនលាយបេតុង ក្រុមហ៊ុន ដឹកជញ្ជូន និងអ្នកបើកបររថ យន្តដឹកទំនិញលើផ្លូវជាតិលេខ១ ត្រូវអនុវត្តតាមការណែនាំ របស់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ ទើបញ្ជៀសបានពីការ កកស្ទះចរាចរតំបន់ការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ១នេះ ។

នៅចំពោះមុខម្ចាស់រថយន្ត ធុនធ្ងន់ចំនួន ៣២គ្រឿងនេះ លោកអភិបាលរងខណ្ឌ បានធ្វើការណែនាំផ្ទាល់មាត់ និងតម្រូវអោយធ្វើកិច្ចសន្យា ប៉ុន្តែមិនមានការ ផាកពិន័យនោះទេ ៕

ឃាត់រថយន្ត ធន់ធ្ងន់ជាង ៣០គ្រឿង ដែលបង្កអោយស្ទះ ចរាចនៅច្បារអំពៅ

ឃាត់រថយន្ត ធន់ធ្ងន់ជាង ៣០គ្រឿង ដែលបង្កអោយស្ទះ ចរាចនៅច្បារអំពៅ

ឃាត់រថយន្ត ធន់ធ្ងន់ជាង ៣០គ្រឿង ដែលបង្កអោយស្ទះ ចរាចនៅច្បារអំពៅ

ឃាត់រថយន្ត ធន់ធ្ងន់ជាង ៣០គ្រឿង ដែលបង្កអោយស្ទះ ចរាចនៅច្បារអំពៅ

ឃាត់រថយន្ត ធន់ធ្ងន់ជាង ៣០គ្រឿង ដែលបង្កអោយស្ទះ ចរាចនៅច្បារអំពៅ