Taylor Swift ត្រូវបុរសមិនស្គាល់មុខម្នាក់ តាមអុកឡុកដល់ផ្ទះ

Doliprane TVC

កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកនាង Taylor Swift ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្ដែងដ៏ល្អឥតខ្ចោះរបស់នាងនៅក្នុងឱកាសកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ដែលបានរៀបចំឡើងកាលពីយប់ថ្ងៃច័ន្ទ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក ។ ជាមួយគ្នានេះដែរអ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងបំផុតទៀតនោះ គឺនៅថ្ងៃសៅរ៍ ទី ១៣ ខែ កុម្ភៈ ឆ្ន​ាំ ២០១៦ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបង្កភាពភ័យខ្លាចទៅលើតារាចម្រៀងវ័យ ២៦ ឆ្នាំ រូបនេះរហូតធ្វើឲ្យនាងទូរស័ព្ទហៅប៉ូលិសទៀតផង ។

Taylor Swift ត្រូវបុរសមិនស្គាល់មុខម្នាក់ តាមអុកឡុកដល់ផ្ទះ

យោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ TMZ បានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានឡើងអង្រួនរបងភូមិគ្រឹះរបស់តារាចម្រៀង Taylor Swift នៅក្នុងតំបន់ Beverly Hills ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយទង្វើនេះបានធ្វើឲ្យនាងមានភាពភ័យខ្លាចយ៉ាងខ្លាំងហើយក៏បានទូរស័ព្ទទៅប៉ូលិសភ្លាមៗផងដែរ ។ បន្ទាប់ពីប៉ូលិសបានចុះមកដល់ចំណុចកើតហេតុនៅក្នុងភូមិគ្រឹះរបស់ Taylor Swift ហើយនោះ បុរសមិនស្គាល់អត្តសញ្ញាណខាងលើមិនបានគេចខ្លួនទៅណាឡើយ ទោះបីជាប៉ូលិសព្យាយាមនិយាយឲ្យចេញយ៉ាងណាក៏ដោយ មិនត្រឹមតែប៉ុណ្ណោះបុរសម្នាក់នេះបានអះអាងថាខ្លួនជាតន្រ្តីករម្នាក់ដែលពីមុនមកធ្លាប់ធ្វើការជាមួយ Taylor Swift ទៀតផង ។ ទោះយ៉ាងណាបុរសអាណាមិកខាងលើត្រូវបានប៉ូលិសចាប់បញ្ជូនខ្លួនភ្លាមៗទៅកាន់មណ្ឌលសុខភាពផ្លូវចិត្តដើមវិភាគ ៕ (ប្រភព៖ ឌាលលីមែល) កុសល

Taylor Swift ត្រូវបុរសមិនស្គាល់មុខម្នាក់ តាមអុកឡុកដល់ផ្ទះ Taylor Swift ត្រូវបុរសមិនស្គាល់មុខម្នាក់ តាមអុកឡុកដល់ផ្ទះ Taylor Swift ត្រូវបុរសមិនស្គាល់មុខម្នាក់ តាមអុកឡុកដល់ផ្ទះ