Seolhyun ផាត់មុខ​ខុស​បច្ចេកទេស រង​ការរិះគន់​មិន​ស្ទើរ​ ​

Doliprane TVC

​កាលពី​ថ្មីៗ​នេះ សមាជិក​ស្រី​ក្នុង​ក្រុម​ចម្រៀង​កូរ៉េ AOA នាង Seolhyun បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងច្រើន​ពី​អ្នកគាំទ្រ បន្ទាប់ពី​ធ្វើការ​ផាត់មុខ​ខុស​បច្ចេកទេស ។​​ ​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា តារា​ស្រី​រូបនេះ​បាន​ផាត់មុខ​ស​ជ្រុល ខុស​បច្ចេកទេស​ពេលដែល​នាង​ចូលរួម​កម្មវិធី​សប្បុរស​មួយ ។

Seolhyun ផាត់មុខ​ខុស​បច្ចេកទេស រង​ការរិះគន់​មិន​ស្ទើរ​ ​

ទីតាំង​ដែល​នាង​ផាត់​នោះ​មាន​ភាព​ភ្លឺ ស ខ្លាំង​ជ្រុល​ខុសពី​ទីតាំង​នានា​លើ​រាងកាយ​របស់​នាង ដែល​វា​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​បាន​ភ្លាមៗ ។ ក្រោយ​ពេលដែល​រូបថត​នេះ ត្រូវបាន​បង្ហោះ និង ចែកចាយ​ពាសពេញ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត គេ​ឃើញថា​មានការ​រិះគន់ និង ការគាំទ្រ​លើកឡើង​មក​ដំណាលគ្នា ។

Seolhyun ផាត់មុខ​ខុស​បច្ចេកទេស រង​ការរិះគន់​មិន​ស្ទើរ​ ​

គេ​បាន​រិះគន់​នាង​ថា សម្រស់​ពិតប្រាកដ​រប​ស់​នាង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ រួមមាន​ពាក្យ​ឌឺដង​ផ្សេងទៀត ស្រប​ពេលដែល​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​នាង​បាន​និយាយ​លើកទឹកចិត្ត​វិញ​ថា កាលពីមុន Seolhyun ត្រូវបាន​គេ​វាយប្រហារ​ដោយសារតែ​ស្បែក​ខ្មៅ​ងងឹត ហើយ​លើក​នេះ ត្រូវគេ​វាយប្រហារ​ដោយសារ​ស្បែ​កស​វិញ​ម្តង ការរិះគន់​តែងតែ​កើតមាន​មិនចេះចប់​មិនចេះហើយ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

Seolhyun ផាត់មុខ​ខុស​បច្ចេកទេស រង​ការរិះគន់​មិន​ស្ទើរ​ ​Seolhyun ផាត់មុខ​ខុស​បច្ចេកទេស រង​ការរិះគន់​មិន​ស្ទើរ​ ​Seolhyun ផាត់មុខ​ខុស​បច្ចេកទេស រង​ការរិះគន់​មិន​ស្ទើរ​ ​