ណៈ​ដេ​ត សារភាព​ ប៉ុ​ន្តែ យ៉ា​យ៉ា មិន​ជឿ​

Doliprane TVC

​ភាព​ជិត​ស្និ​ទ្ធិ​របស់ ណៈ​ដេ​ត ​និង យ៉ា​យ៉ា ដែល​ទស្សនិកជន​ផ្សំផ្គុំ ហើយចង់​ឲ្យ​ពួកគេ​ទាំងពីរ​ស្រឡាញ់គ្នា ពេលនេះ​មានព័​ត៌​​មាន​ដ៏​កក្រើក​មួយដែល​លោក ណៈ​ដេ​ត បាន​សារភាព​ពី​អារ​ម្ម​ណ៏​របស់ខ្លួន​ចំពោះ នាង យ៉ា​យ៉ា ថា “​ប្រសិនបើ​រៀបការ ខ្ញុំ​នឹង​រៀបការ​ជាមួយ យ៉ា​យ៉ា តែ​ម្នាក់​គត់​”​។ ពាក្យ​មួយ​ឃ្លា​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រជាច្រើន​សប្បាយ​នឹង​ត្រេកអ​រណាស់​។

ណៈ​ដេ​ត សារភាព​ ប៉ុ​ន្តែ យ៉ា​យ៉ា មិន​ជឿ​

យោងតាម​កម្មវិធី​រប​ស់ទូរ​ទស្សន៍​បាន​បង្ហើប​ថា ពួកគេ​បាន​តាមដាន​ព័ត៌មាន​របស់ ណៈ​ដេ​ត តាមរយៈ IG ម៉ែ​កែវ ដែល​ត្រូវជា​ម្តាយ​របស់ ណៈ​ដេ​ត ហើយក៏​ឃើញថា ណៈ​ដេ​ត មាន​ពាក់ចិញ្ចៀន​នៅ​កូនដៃ​ខាងឆ្វេង​។ ដោយ​ការ​ពាក់ចិញ្ចៀន​នៅ​កូនដៃ​ឆ្វេង​បែបនេះ​គឺ​មិនមាន​តំណាងឱ្យ​រឿង​អ្វី​ឡើយ​អាច​គ្រាន់តែ​ជាការ​ពាក់​លេង​លេង តែ​ចៃដន្យ​បំផុត​គឺ យ៉ា​យ៉ា ក៏មាន​ពាក់ចិញ្ចៀន​ដូចគ្នា​ដែរ គិតថា​វា​មិនមែនជា​រឿង​គាប់​ជួប​នោះទេ តែ​អាចជា​ការបង្ហាញ​ចំណង​បេះដូង​របស់​អ្នក​ទាំងពីរ ហើយ​ម្យ៉ាងវិញទៀត ណៈ​ដេ​ត ធ្លាប់​ផ្តល់​កិច្ច​សម្ភាស​ថា បើ​លោក​ចង់​រៀបការ​ គឺ​លោក​រៀបការ​តែ​ជាមួយ យ៉ា​យ៉ា តែ​ម្នាក់​ប៉ុណ្ណោះ​។​

ណៈ​ដេ​ត សារភាព​ ប៉ុ​ន្តែ យ៉ា​យ៉ា មិន​ជឿ​
​បន្ទាប់​ពីនេះ យ៉ា​យ៉ា ក៏​ផ្តល់​កិច្ច​សម្ភាស​ត្រឡប់​ទៅវិញ​ថា អ្នកនាង​ពិតជា​មាន​ពាក់ចិញ្ចៀន តែ​ចិញ្ចៀន​នោះ​គឺជា​ចិញ្ចៀន​នាំ​សំណាង តែ​វា​មិនមែនជា​ចិញ្ចៀន​គូស្នេហ៍​នោះទេ ដោយ​អ្នកនាង​បាន​បន្ថែមទៀតថា អ្នកនាង​ជឿ​ទៅលើ​ព្រហ្ម​លិខិត បើ​អ្វីដែល​ត្រូវ​កើត​ វា​ប្រាកដ​ជា​នឹង​កើត​។​

ណៈ​ដេ​ត សារភាព​ ប៉ុ​ន្តែ យ៉ា​យ៉ា មិន​ជឿ​
​អ្នកសារព័ត៌មាន​ក៏​សួរ​បញ្ជាក់ថា ចុះ​រឿង​លោក ណៈ​ដេ​ត អាច​ចាត់ទុកជា​រឿង​ព្រហ្ម​លិខិត​ឬ​យ៉ាងណា​? អ្នកនាង​បាន​ឆ្លើយតប​ថា ព្រហ្ម​លិខិត​នឹង​កើតឡើង​ដោយ​រូបយើង​មិនបាន​ដឹងខ្លួន​។ ក្រៅពីនេះ ក៏​មានការ​ស្នើឱ្យ យ៉ា​យ៉ា ជួយ​បញ្ជាក់ថា រឿង​ដែល​លោក ណៈ​ដេ​ត ប្រកាស​ថាបើ​រៀបការ​ គឺ​រៀបការ​តែ​ជាមួយ យ៉ា​យ៉ា តែ​ម្នាក់​គត់ គឺ​ចង់ដឹងថា យ៉ា​យ៉ា គិត​យ៉ាងម៉េច​ចំពោះ​រឿងនេះ​។​

ណៈ​ដេ​ត សារភាព​ ប៉ុ​ន្តែ យ៉ា​យ៉ា មិន​ជឿ​
​យ៉ា​យ៉ា បានធ្វើការ​ឆ្លើយតប​ដោយ​មិន​រេរា​ថា ពេលខ្លះ​ប្រសិនជា ណៈ​ដេ​ត និយាយ​អ្វីមួយ​ត្រូវយក​គិត​សិន ព្រោះ​អត្ថន័យ​អាច​នឹង​ច្រើនយ៉ាង​ដោយ​យើង​មិនដឹង​​ច្បាស់​ថា តើ​សំដៅទៅ​ន័យ​ណាមួយ​ឱ្យ​ប្រាកដ ព្រោះ ណៈ​ដេ​ត ជា​មនុស្ស​ដែល​ឆ្លាត តែ​បាន​ចង់​ឱ្យ​ច្បាស់​ជាង​នេះ​គឺ​ត្រូវ​ទៅ​សួរ​លោក ណៈ​ដេ​ត វិញ​។

ណៈ​ដេ​ត សារភាព​ ប៉ុ​ន្តែ យ៉ា​យ៉ា មិន​ជឿ​

ចុងក្រោយ​នេះ​សំដី​របស់ យ៉ា​យ៉ា ​ដូចជា​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​សំដី​ខាង​ប្រុស​វិញ​ដូចជា​ប្រាកដ​ហើយ​។ ​ដូច្នេះ​អ្នកគាំទ្រ​ទាំងអស់ មានតែ​រង់ចាំ​មើល​មួយគូរនេះ ថា​តើ​ពេលណា​ទើប​ព្រម​សារភាព​ទាំងពីរ​នាក់​៕ ​សិទ្ធី​