តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា​ហេតុអ្វី​មនុស្ស​ខ្លះ​ចោះត្រចៀក​បែបនេះ​?

តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា​ហេតុអ្វី​មនុស្ស​ខ្លះ​ចោះត្រចៀក​បែបនេះ​?

ប្រសិនបើ​អ្នក​ដូចជា​ខ្ញុំ ដែល​តែងតែ​ឈឺ​ក្បាល​ជាប់​ជាប្រចាំ នោះ​ប្រាកដ​ណាស់ អ្នកនឹង​រក​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​នេះ​។​

​តែ​ទោះជា​យ៉ាងណាក្តី គឺមាន​មនុស្ស​រាប់លាន​អ្នក ដែល​បាន​រងគ្រោះ​ពី​អា​ការៈឈឺ​ក្បាល​ដ៏​ធ្ងន់ធ្ងរ​ជាងនេះទៀត​។ ការឈឺ​ក្បាល ឬ​ការឈឺ​ក្បាល​ប្រកាំ​ង តែងតែ​កើតមាន​ជាមួយ​នឹង​រោគ​សញ្ញា នៃ​ការឈឺចាប់​ជាខ្លាំង ហើយ​វា​អាច​នឹង​កើតមាន​មក​វិញ ជា​ទៀងទាត់ បើទោះជា​ពេលខ្លះ​វា​បាន​ធូរស្រាល ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ក្តី​។ មាន​មនុស្ស​ជាច្រើន បាន​ត្រលប់មក ជ្រើសរើស​យក​ការព្យាបាល​បែប homeopathic ដើម្បី​ទទួលបាន​នូវ ការព្យាបាល​តាម​បែប​ធម្មជាតិ​ដោយ​ខ្លួនឯង ។​

​វិធី​ព្យាបាល​មួយ​ដ៏​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ជំងឺ​ឈឺ​ក្បាល​ប្រកាំង គឺ​ការព្យាបាល​ដោយ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​លើ​ត្រចៀក (auricular acupuncture)​។ នេះ​គឺជា​វិធីសាស្ត្រ​ធម្មជាតិ ក្នុង​ការព្យាបាល​បញ្ញា​ឈឺក្បាល​រុំាំរ៉ៃ ដោយ​ការ​ចោះត្រចៀក​ទៅលើ​ចំណុច​ជាក់លាក់​មួយ ដើម្បី​សម្រាល​នូវ​អា​ការៈឈឺចាប់​នេះ ៕

​ប្រែ​សម្រួល​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។