វិធី​ក្នុង​ការសម្អាត​ថ្លើម​ជាមួយនឹង​ទឹក​ទំពាំងបាយជូរ​ក្រៀម​

វិធី​ក្នុង​ការសម្អាត​ថ្លើម​ជាមួយនឹង​ទឹក​ទំពាំងបាយជូរ​ក្រៀម​

​ថ្លើម​គឺជា​សិរី​រៈមួយ ដែល​សំខាន់​ជាងគេ​នៅក្នុង​រាងកាយ ដោយសារ​តែ​វា​មាន​តួនាទី​ក្នុងការ សម្អាត និង​បន្សុទ្ធ​ឈាម​។ វា​ក៏​មាន​មុខងារ​ផងដែរ ក្នុងការ​ធ្វើ​សំយោគ​ប្រូតេអ៊ីន និង​បណ្តេញ​ជាតិពុល​ដែល​មាន​ក្នុង​ខ្លួន ។ លើសពីនេះទៅទៀត វា​គឺជា​សិរីរៈ​តែ​មួយ​នៅក្នុង​រាងកាយ ដែល​អាច​ជា​សះ​បាន​ដោយ​ខ្លួនឯងបាន បន្ទាប់ពី​ត្រូវ​បាន​កាត់ចេញ​។​

​ដោយសារ​តែ​វា​មាន​សារៈសំខាន់ សម្រាប់​សុខភាព​ទូទៅ​នៅក្នុង​រាងកាយ ដូច្នេះ​យើង​ត្រូវតែ​ថែរក្សា​ថ្លើម​របស់​យើង​អោយបាន​ល្អ​។ ជារឿយៗ​បញ្ហា​ដែល​កើតមាន​នោះ​គឺ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ទន្ទឹមនឹងនេះ ថ្លើម​របស់​យើង​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ផង​ដែរ​ដូចជា​៖ ជំងឺ​ក្រិន​ថ្លើម​, ជំងឺ​រលាក​ថ្លើម​ប្រភេទ​A, B,C ឬ​ត្រូវ​បាន​ស្គាល់​ថា​ជា​ជំងឺ​ពុល​ថ្លើម​។​

​តែ​ជា​សំណាងល្អ យើង​មាន​នូវ​វិធីសាស្ត្រ​ធម្មជាតិ​ជាច្រើន ក្នុង​ការសម្អាត​ថ្លើម និង​ជួយ​ឲ្យ​វា​រក្សា​មុខងារ​បាន​យ៉ាង​ល្អ​។ ខាងក្រោម​នេះ គឺជា​វិធី​ងាយៗ​ក្នុងការ​ប្រើ​ទឹក​ទំពាំងបាយជូរ​ក្រៀម មក​សម្អាត​ថ្លើម​របស់​អ្នក​។​
​រូបមន្ត​ក្នុង​ការបង្កើត​ទឹក​ទំពាំងបាយជូរ​ជាដំបូង អ្នក​ត្រូវ​ជ្រើសរើស​យក​ទំពាំងបាយជូរ​ក្រៀម​ណា ដែល​មាន​គ្រាប់​ខ្មៅ​ល្អ ហើយ​យក​វា​មក​ដាក់​នៅក្នុង​ចាន​មួយ​។ បន្ទាប់​មក​អ្នក​ត្រូវ​ចាក់ទឹក ៣​ដង​នៃ​ចំនួន​គ្រាប់​ទំពាំងបាយជូរ​ក្រៀម​ដែល​អ្នក​ដាក់​ចូល​ក្នុង​នោះ ហើយ​យក​វា​ចេញ​បន្ទាប់​ពី​រយៈពេល ៥​វិនាទី​។ ការ​ធ្វើ​ដូចនេះ គឺ​អាច​លាង​សម្អាត​ទំពាំងបាយជូរ​ក្រៀម​ទាំង​នេះ​ឲ្យបាន​ស្អាត​ល្អ​ហើយ​។​
​បន្ទាប់មក នៅ​ក្នុង​បរិមាណ​ទឹក​ដូចគ្នានេះ ធ្វើការ​ស្ងោរ​ទំពាំងបាយជូរ​ក្រៀម​នេះ ក្នុង​រយៈពេល​២​នាទី ហើយ​បន្ទាប់មក​ទុក​វា​ចោល​ឲ្យ​ត្រជាក់​ក្នុង​រយៈពេល​២៤​ម៉ោង​។​

​អ្នក​ត្រូវ​ផឹក​វា​នៅ​ពេល​ព្រឹក ពេល​ពោះ​ទទេរ​។ អ្នក​ក៏​អាច​ជ្រើសរើស​យក​វា​មក​ទទួល​ទាន តាម​តម្រូវការ​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​បាន​វា​ក្តៅ​. ត្រជាក់ ឬ​ក្តៅ​ឧ​ណ្ឌៗ​នោះ ។ អ្នក​នឹង​ចាប់ផ្តើម សម្គាល់​ឃើញ​នូវ​ឥទ្ធិពល ជាបឋម​របស់​វា ក្នុង​រយៈពេល​២​ថ្ងៃ​ក្រោយមក​។​តែ​ទោះជា​យ៉ាងណាក្តី វា​ត្រូវ​បាន​ណែនាំ​ថា អ្នក​គួរ​អនុវត្ត​វា​ឲ្យបាន ១​សប្តាហ៍​។ ទន្ទឹមនឹងនេះ អ្នក​ក៏​គួរតែ​ចៀសវាង​នូវ​ប្រភេទ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់ និង​តម​ជាតិ​អាល់កុល​ក្នុងអំឡុងពេល​នៃ​ការព្យាបាល​នេះ ៕

​ប្រែ​សម្រួល​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។