សម្តេចក្រឡាហោម ផ្តល់អនុសាសន៍ឲ្យ សាលាខេត្តកណ្តាល ពង្រឹង ទប់ស្កាត់បទល្មើសនានា

កណ្តាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានផ្តល់អនុសាសន៍ឲ្យ អភិបាលខេត្តកណ្តាល និងមន្រ្តីពាក់ព័ន្ធពង្រឹង សមត្ថភាព និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ឲ្យខាងតែដើម្បីធានាបាន សន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីបិទ សន្និបាតបូកសរុប សម្តេចក្រឡាហោម បានថ្លែង ការទប់ស្កាត់ និងបង្រ្កាបបទល្មើស គឺជារឿងចាំបាច់ និងត្រូវធ្វើឲ្យបានជាប់ជាប្រចាំ ជាពិសេសការពង្រឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ដែលគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន។

លើសពីនេះ សម្តេចក្រឡាហោម បានស្នើអាជ្ញាធរខេត្តកណ្តាល ចូលរួមទប់ស្កាត់បន្ថែម ទៀតនូវបទលើ្មសនេសាទ ដែលកំពុងកើតគ្រា ដែលក្រុមឆ្លៀតឱកាស លួចរត់ពន្ធត្រីនាំចូលពី ប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា និងនាំចេញពីប្រទេសកម្ពុជា ទៅវៀតណាម វិញ។ “ការចូលរូមសហការ ទប់ស្កាត់បទល្មើស នេសាទ គឺជារឿងដែលមិន ត្រូវមើលរំលងនោះទេ”។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ក៏បានកោតសរសើរ ដល់អាជ្ញាធរពាក់ព័ន្ធ នៅក្នុងខេត្តកណ្តាល ដែលបានខិតខំបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន នាពេលកន្លងមកផងដែរ៕