ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង កើតហេតុ ស្រុកពាមរក៍

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងលើ ផ្លូវជាតិលេខ១ មុខឡឥដ្ឋហោម៉េងគី ក្នុងភូមិស្តឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ រវាង ម៉ូតូបុកជាមួយម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-6020 បើកបរដោយឈ្មោះ លឹក សារឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហុក នៅភូមិរលួស ឃុំអង្កាញ់ ស្រុកត្រាំង ខេត្តតាកែវ។ ម៉ូតូជនរងគ្រោះម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-6657 បើកបរដោយឈ្មោះ នួន នៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្លំ ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាង មានម៉ូតូ ត្រូវបានរក្សាទុក នៅប៉ុស្ត៍រដ្ឋបាលស្ទឺងស្លូត ចាត់ការតាមច្បាប់៕

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង កើតហេតុ ស្រុកពាមរក៍

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង កើតហេតុ ស្រុកពាមរក៍