ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក ហា​យ​លែ​ន​ឌឺ ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ចាប់​បាន​នៅ​តាម​ផ្លូវ​សាធារណៈ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ​ហៅ​គយ​ចល័ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ដែល​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ លោក ព្រាប គា​រ៉ាត ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គេចពន្ធ ហៅ​គយ​ចល័ត ដែល​បាន​ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​អត់​ព​ន្ឋ​មួយ​គ្រឿង​នេះ ធ្វើការ​ចាប់​បាន​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ប៉ា​យា​ប ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

លោក ព្រាប គា​រ៉ាត់ បាន​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ថ្ងៃនេះ​ដែរ​អស់​រយះ​ពេល​ជា​ច្រើន​ម៉ោង ម្ចាស់​រថយន្ដ​ដែល​មិន​បាន​បង់​ព​ន្ឋ​មួយ​ចំនួន​ហាក់បីដូចជា​បានដឹង​មុន​ហើយ​ព្យាយាម​គេច ក៏​ដូច​ជា​កំពុង​លាក់​ទុក​នៅ​ក្នុងផ្ទះ ឬ​ភូមិ​គ្រឹះ ហើយ​កម្លាំង​គយ​ចល័ត នឹង​បន្ត​ចុះ​ចាប់​ទៅ​ដល់​គេហដ្ឋាន ឬ​តាម​ផ្លូវ​សា​ធារ​ណះនា​នា​ក្នុង​រាជធានី​ភ្នំពេញ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត មក​បង់ពន្ធ​តាម​ផ្លូវច្បាប់​។

ទោះបី​យ៉ាងណា​នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ជៀសវាង​ការ​ចុះ​ចាប់​ដល់​គេហដ្ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​ដល់​កិត្តិយស​។ ក្រោយ​ពេល​ចាប់​បាន រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​មួយ​គ្រឿង​នេះ​ភ្លាម កម្លាំង​គយ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​ឃ្លាំង​គយ​ច​ល័យ​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​បង់​ព​ន្ឋ​តាម​ក្រោយ​ផង​ដែរ ។ បញ្ជាក់​កាលពី​ម្សិលមិញ​កម្លាំង​គយ​ចល័ត​ធ្វើការ​ចាប់​បាន​រថយន្ត​ស៊េរី​ទំនើប​អត់​ព​ន្ឋ​ចំនួន​៣ គ្រឿង​ហើយ​ថ្ងៃ​ផង​ដែរ​បាន​ចាប់​បាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ថែម​ទៀត ហើយ​កម្លាំង​គយ​ចល័ត និង​បន្ត​ចាប់​នៅ​ថ្ងៃស្អែក​ទៀត ៕