ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹមតែ​រយៈពេល​មិន​ដល់​១​ម៉ោង​ផង មាន​សម្មភាព​ចោរប្លន់​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​យក ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង និង​ម៉ូត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​៣​គ្រឿង​ផ្សេង​ទៀត​ត្រូវ បាន​ក្រុម​ជនសង្ស័យ​ជា​ចោរ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក បាន​សម្រេច និង​ជិះ​គេចខ្លួន
បាត់​ដោយ​សុវត្ថិភាព ចេញពី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បន្តបន្ទាប់​ហើយ​ម្ចាស់​ម៉ូតូ​ទាំងនោះ បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ ប្ដឹង​នៅ​ប៉ុស្ដិ៍ប៉ូលីស​ខាងលើ​ឲ្យ​ជួយ​អន្តរា​គម​ន៏ ស្វែងរក​ក្រុម​ចោរលួច​ទាំងនោះ​។​ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង នៅ​ក្នុង​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែកុម្ភ​: ឆ្នាំ​២០១៦ តែ​មួយ​ដោយនៅ​ក្នុង​នោះ​មាន​សកម្មភាព​ប្លន់​អ្នក​រត់​ម៉ូតូឌុប បាន​កើតឡើង នៅ​ក្នុង​បុរី​សែន​មនោ​រម្យ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក​ម៉ូតូ​ដែល​ត្រូវ​ចោរ​កាច់​សោ​.​ក មាន ២​គ្រឿង​បាត់​នៅ​ក្នុងភូមិ​ព្រៃ​ទា និង​មួយ​គ្រឿង​ទៀត បាត់​នៅ​ក្នុងភូមិ​ទួល​ពង្រ ដែល​ភូមិ​ទាំង​ពីរ​នោះ​ស្ថិត​នៅ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​បាន​ចោរប្លន់​ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CR-1543 ម្ចាស់​មិន​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ​នៅឡើយ​ទេ​។​បុរស​នោះ​បាន​ឌុ​ប​ម៉ូយ ម្នាក់​ដោយ​មិន​បានដឹង​ថា ជា​មុខសញ្ញា​ចោរប្លន់​នោះ​ឡើយ​លុះ​ពេល​ទៅ​ដល់​ក្នុង បុរី​សែន​មនោ​រម្យ ជនសង្ស័យ​បាន​ឲ្យ​ឈប់​ម៉ូតូ និង​ដក​លុយ​ឲ្យ​ហើយ​គ្រាន់តែ​ឈប់ ភ្លាម​ស្រាប់តែ​ជនសង្ស័យ ច្រាន​ផ្ដួល​ទម្លាក់​ចេញពី​ម៉ូតូ​រួច​បាន​លើកយក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។​បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ប៉ុស្ដិ៍ប៉ូលីស​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​ប្ដឹង ប៉ុន្តែ​ពេល​ទៅ​ដល់​ប៉ូ​លី​ស បាន​ឲ្យ​ទៅ​ប្ដឹង​នៅ​ប៉ុស្ដិ៍​កន្ទោក​វិញ ព្រោះ​កើតហេតុ​នៅ​ទីនោះ​។​ប្រភព​ដដែល បាន​បន្ត​ថា ដោយឡែក​ម៉ូតូ​ដែល​ត្រូវ​បាត់បង់​ដោយ​ចោរ​កាច់​សោ​.​ក​យក​ចេញពី​ក្នុង ភូមិសាស្ត្រ​សង្កាត់​ចោម​ចៅ​នោះ ១, ម៉ាក
ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-1307​ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ ឈ្មោះ គង់ ឌី​ណា  អាយុ ២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ ខេត្តកំពង់ស្ពឺ ។​ម៉ូតូ​ទី​២, ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ -7741​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ តា​យ ណា​រ៉ូ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ដូនតី ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ។​ចំណែក​ម៉ូតូ​ទី​៣, ម៉ា​កក ហុងដា សេ​១២៥ សេរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-5243​ជា​កម្មសិទ្ធិ របស់​បុរស​ម្នាក់​ឈ្មោះ សំ ប៊ុ​ន​ធា  អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​បៀកថ្នាំ​លាបថ្នាំ​ផ្ទះ ស្នាក់​នៅ ផ្ទះ​ជួល​ក្នុង ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រាំង​ជ្រៃ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ ទាំង​៣​នាក់​នោះ សុទ្ធតែ​បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​ប៉ូ​លី​ស​នៅ​ក្នុង​ពាក្យបណ្ដឹង ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​ពួក​ខ្លួន​បាន​ចេញពី​ធ្វើការ​រោងចក្រ​កាត់ដេរ និង​ការងារ​សំណង់ ត្រឡប់ ទៅ​កាន់​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ ដើម្បី​ហូប​បាយ​ថ្ងៃត្រង់​។ លុះ​ពេល​ទៅ​ដល់​ពួក​ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​ខាង មុខ​ផ្ទះ​ជួល​ដោយ​ចាក់សោ​.​ក​ត្រឹមត្រូវ​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ឡើយ បន្ទាប់​មក​បាន​ឡើង​ទៅ​ហូប​បាយ នៅ​ជាន់​ខាងលើ​។​បន្ទាប់​ពី​ហូប​បាយ​រួច​និង​សម្រាក​បន្តិច​ក្រោយមក ទើប​ចុះ​មក​ក្រោម​វិញ ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ ក៏​មានការ​ភ្ញាក់ផ្អើល និង​បាន​ទៅ​ប្ដឹង​ប៉ូ​លី​ស ប៉ុស្ដិ៍​ចោម​ចៅ​ដើម្បី​ឲ្យ​ប៉ូ​លី​ស​ជួយ​ស្រាវជ្រាវ​រក មុខសញ្ញា​ក្រុម​ចោរលួច​ម៉ូតូ​ខាងលើ​នោះ​៕​យន់ ស៊ី​ថា