ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​កោះ​ថ្មី ស្ថិត​ក្នុងភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រពល​រដ្ឋ ០១​ខ្នង ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ ០៨ ម៉ែត្រ គុណ​នឹង​០៥.៣០ ម៉ែត្រ ធ្វើ​នៅ​លើ​ទឹក មាន​ចម្ងាយ​ពី​មាត់ច្រាំង​ប្រហែល ៥០​ម៉ែត្រ ។

​ផ្ទះ​ដែល​បាន​ឆាបឆេះ​នោះ ជា​ផ្ទះ​ឈ្មោះ ឡុ​ង ធី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​មុខរបរ​អ្នកនេសាទ ប្រពន្ធ​ឈ្មោះ ប៉ាក់ ធាន អាយុ​២៥​ឆ្នាំ មានកូន​៤​នាក់​ក្នុង​បន្ទុក បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​នោះ​បាត់​បង់លុយ ៥០ ម៉ឺន​រៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០២ សន្លឹក  កាត​គ្រី​ម៉ូតូ ០១ សន្លឹក ប័ណ្ណ​ក្រីក្រ ០១ សន្លឹក ឧបករណ៍​នេសាទ​លប​ខ្សែរ ចំនួន ៣០ លប សម្លៀប​បំពាក់ និង​សម្ភា​រះ​ផ្ទះបាយ មួយ​ចំនួន​ទៀត ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​អគ្គី​ភ័យ​នេះ​ឆាបឆេះ​ខណៈ​ម្ចាស់ផ្ទះ​ចេញ​ទៅ​នេសាទ ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។​