គន្លឹះ​ថែ​សក់ ១២ យ៉ាង​

Doliprane TVC

តើ​អ្នក​ធ្លាប់​អង្កេត​មើល​នារី​ដែលមាន​សក់​ស្អាតៗ គួរឱ្យ​ស្ទាបអង្អែល​ដែរឬទេ ? ហេតុអ្វី​បានជា​សក់​នាង​ស្អាត​យ៉ាងនេះ ? សក​ស្អាត​មិនមែន​មកពី​នាង​ប្រើ​ផលិតផល​ថ្លៃៗ​នោះទេ គឺ​នាង​ចេះ​ថែរក្សា​សក់​ជាប្រចាំ គួបផ្សំ​នឹង​ការព្យាយាម​ទើប​ទទួលបាន​លទ្ធផល​សមប្រកប​បែបនេះ​។​

១. ចៀសវាង​ការលេង​ម៉ូដ​សក់​ដោយ​ប្រើ​ឧបករណ៍​កម្តៅ ៖
​ធ្វើ​ម៉េច​ទើប​អាច​ថា​មិន​ប្រើ​ឧបករណ៍​កម្តៅ​ទាំងស្រុង​នោះ​! ពិតជា​មិនអាច​ទេ ដូចនេះ គួរ​កាត់បន្ថយ​កុំ​ប្រើ​ញឹកញាប់​ពេក ។ ឧបករណ៍​លេង​ម៉ូដ​សក់​សុទ្ធសឹងតែ​ប្រើ​កម្តៅ​ទាំងអស់ ដូចជា ម៉ាស៊ីន​ផ្លុំ​សក់ ម៉ាស៊ីន​កៀប​សក់ ម៉ាស៊ីន​កឹ​ប​សក់ និង ចំហុយ​សក់​ផងដែរ ដូចនេះ មុននឹង​ប្រើ​ឧបករណ៍​ទាំងនេះ គួរ​លាប​/​បាញ់​ឡេ​ការពារ​កម្តៅ​ជាមុនសិន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ។​

គន្លឹះ​ថែ​សក់ ១២ យ៉ាង​

២. ប្រើ​ស្រោមខ្នើយ​សាច់​ក្រណាត់​សូត្រ ៖
​ភាព​ទន់​នៃ​ក្រណាត់​សូត្រ​ធ្វើឱ្យ​សក់​មិន​ប្រែជា​រឹង ឬ​រញ៉េរញ៉ៃ និង ធ្វើឱ្យ​សក់​រលោង​ជាង​ការ​គេង​លើ​ស្រោមខ្នើយ​សាច់​កូ​តុង​ធម្មតាៗ ។​

៣. សម្អាត​សក់​ឱ្យបាន​ស្អាត​គត់មត់​៖
​នេះ​ពុំមែន​សំដៅ​ដល់​ការ​កក់សក់​ញឹកញាប់​នោះទេ ។ ប្រសិនបើ​អ្នកមាន​ទម្លាប់​រស់នៅ​ប៉ះ​នឹង​ធូលី ខ្យល់ និង កម្តៅថ្ងៃ​ច្រើន នោះ​គួរ​កក់សក់ ១ ដង​ក្នុង ១ ថ្ងៃ ប៉ុន្តែ​បើ​អ្នក​មិនសូវ​ជា​ចេញ​ក្រៅ​ច្រើន​ទេនោះ គួរ​កក់សក់ ២ ទៅ ៣ ដង ក្នុង​មួយ​សប្តាហ៍​បាន​ហើយ ដើម្បី​រក្សា​ប្រេង​ធម្មជាតិ​នៃ​សរសៃសក់​។ ចំណែក​អ្នកមាន​សរសៃសក់​ខុស​ប្រក្រតី គឺ​ឡើង​ប្រេង​គល់​សក់ តែ​ចុង​សក់​ប្រេះ​ស្រួត ឬ​ស្រួយ​នោះ គួរ​កក់សក់​ញឹកញាប់​ត្រង់​បរិវេណ​ប្រេង និង មិនសូវ​ញឹកញាប់​ត្រង់​បរិវេណ​ស្ងួត ។

គន្លឹះ​ថែ​សក់ ១២ យ៉ាង​

៤. កុំ​ភ្លេច​ប្រើ​សាប៊ូ​បន្ទន់​សក់​៖
​សក់​ក៏ដូចជា​ស្បែក​ដែរ គឺ​ត្រូវការ​ភាព​សំណើម ទើប​លូតលាស់​បានល្អ និង មាន​ឬ​ស​រឹងមាំ ។ ដូចនេះ​សូមកុំ​មើលរំលង​ការប្រើ​សាប៊ូ​បន្ទន់​សក់​រាល់​ពេលដែល​អ្នក​កក់សក់ និង កុំ​ភ្លេច​ប្រើ​ផលិតផល​ការពារ​សក់​មុន​នឹងធ្វើ​ម៉ូត​សក់​ដោយ​ប្រើ​ឧបករណ៍​កម្តៅ ។​

៥. កុំ​ផ្លាស់ប្តូរ​ផលិតផល​ញឹកញាប់​ពេក ៖
​តាម​ការណែនាំ​របស់​អ្នកជំនាញ​សក់ ជាការ​ល្អ គួរ​ស្វែងរក​ផលិតផល​ណា​ដែល​ត្រូវ​នឹង​សក់​របស់​យើង ហើយ​ប្រើតែ​ផលិតផល​នោះ កុំ​ផ្លាស់ប្តូរ​ញឹកញាប់ ។ ការផ្លាស់ប្តូរ​ផលិតផល​មិនបាន​ធ្វើឱ្យ​សក់​កាន់​តែមាន​សុខភាព​ល្អ​ទេ ផ្ទុយទៅវិញ​អាច​ប្រែក្លាយ​សក់​ឱ្យ​ពិបាក​បន្សាំ​នឹង​ផលិតផល​ថ្មី​ម្តង​ជា​ពីរដង​ទៅវិញ​ទេ ។​

៦. ទទួលទាន​អាហារ​ជំនួយ​សក់ ៖
​អាហារ​ដែល​អ្នកទទួល​ទាន​ជះ​ឥ​ទិ្ធ​ពល​ដល់​សក់​ជាខ្លាំង ទាំង​ការលូតលាស់ ភាព​រលោង និង ទំហំ​សរសៃសក់ ។ សារធាតុ​ជំនួយ​សក់​រួមមាន ដែក ស័ង្កសី អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ និង ប្រូតេអ៊ីន ដែលមាន​ក្នុង​ពពួក​អាហារ ដូចជា សាច់គោ​/​ជ្រូក​/​ចៀម សាច់មាន់ និង ត្រី ។​

៧. ទទួលទាន​ថ្នាំ​វីតាមីន ៖
​ទោះជា​អាហារ​ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ក៏ដោយ ក៏​រាងកាយ​មិន​ប្រាកដថា​អាច​ស្រូបយក​វីតាមីន​បាន​គ្រប់គ្រាន់​មក​ចិញ្ចឹម​សក់​ដែរ ។ ជាការ​ល្អ គួរ​ទទួលទាន​ថ្នាំ​វីតាមីន​ជំនួយ​បន្ថែម ដែលមាន​វីតាមីន សារធាតុ​រ៉ែ អាមីណូអាស៊ីត និង រុក្ខ​ឱសថ​ច្រើនយ៉ាង នោះ​អ្នកនឹង​ទទួលបាន​សក់​ស្អាត ភ្លឺ រលោង ទន់ និង រឹងមាំ​មិន​ងាយ​ជ្រុះ​ផ្តាស​ទេ ។ លើសពីនេះ ពពួក​វីតាមីន​ជំនួយ​សក់ ក៏​នឹង​ផ្តល់​ផល​ល្អ​ដូចគ្នា​ដល់​ក្រចក និង ស្បែក​ដែរ ។​

៨. កាត់បន្ថយ ឬ​ ការពារ​ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ ៖
​សក់​នឹង​ប្រែជា​ខូច ប្រសិនបើ​ប៉ះ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​ខ្លាំង ឬ​ច្រើនពេក មិន​ខុសពី​ស្បែក​ទេ ។ ដើម្បី​ការពារ​សក់​ពី​ការយាយី​នៃ​ពន្លឺ​ថ្ងៃ អ្នក​គួរ​លាប​ឡេ ឬ​ប្រើ​ប្រេង​បន្ទន់​សក់ ។ វិធី​លាប គឺ​ត្រូវ​លាប​ត្រឹម​ពាក់កណ្តាល​សក់​មកដល់​ចុង​សក់ ហើយ​គួរ​លាប​នៅពេល​សក់​នៅ​សើម​តិចៗ​ក្រោយពី​កក់សក់​ហើយ ។​

៩. សិតសក់​ដោយ​ប្រុងប្រយ័ត្ន ៖
​ការ​សិតសក់​ក៏​ជា​បច្ច័យ​អាចធ្វើឱ្យ​សក់​ខូច​ដែរ ហេតុនេះហើយ​អ្នក​គួរ​ប្រយ័ត្ន​នៅពេល​មាន​សក់​ជំពាក់​គ្នា ត្រូវ​ស្រាយ​ជំពាក់​ជាមុនសិន ទើប​សិតសក់​ជា​ក្រោយ ហើយ​គួរប្រើ​ក្រាស​សិតសក់​ស្និត​រង្វើល​មុននឹង​ប្រើ​ស្និត​ញឹក និង សិត​ពី​គល់​សក់​ដល់​ចុង​សក់​ទើប​អាច​ចៀសវាង​មិនឱ្យ​សក់​ស្អិត​ជាប់ជំពាក់​ទៀត ។​

គន្លឹះ​ថែ​សក់ ១២ យ៉ាង​

១០. តម្រឹម​សក់​ជា​ទៀងទាត់ ៖
​សម្រាប់​អ្នក​ចូលចិត្ត​ទុក​សក់វែង​ប្រាកដជា​ខ្លាច​មុខ​កន្ត្រៃ ប៉ុន្តែ​សូម​ប្តូរ​ការគិត ពីព្រោះ​ការ​តម្រឹម​សក់​ជួយ​ឱ្យ​សក់​ដុះ​លឿន​ជាង​មុន និង រក្សា​សុខភាព​សក់​ឱ្យ​រឹងមាំ ។ ប្រស​សិន​បើ​អ្នកខ្លាច​សក់​ខ្លី​ពេក អ្នក​គួរ​ប្រាប់​ជាង​ជាមុន​ថាឱ្យ​ច្រឹប​តែ​ចុង​សក់​ចាស់ៗ​បាន​ហើយ ។​

១១. កក់សក់​ដោយ​ប្រើ​ទឹក​ត្រជាក់ ៖
​សក់​របស់​យើង​មិន​ចូលចិត្ត​ទឹក​ក្តៅ​នោះទេ​! អ្នកជំនាញ​សក់ បាន​ណែនាំ​ឱ្យ​កក់សក់​ដោយ​ប្រើ​ទឹក​ក្នុង​សីតុណ្ហភាព​ធម្មតា ឬ​ត្រជាក់ បែបនេះ​ទើប​អាច​រក្សា​ប្រេង​ធម្មជាតិ​នៃ​សក់​បានល្អ និង មិន​ធ្វើឱ្យ​បាត់បង់​វីតាមីន​នៃ​សាប៊ូ និង ថ្នាំ​បន្ទន់ ធ្វើឱ្យ​សណ្ឋាន​នៃ​សក់​ប្រែជា​ទន់​រលោង​ក្រោយពេល​កក់សក់​រួច ។

១២. ដឹង​ពី​វិធី​ប្រើប្រាស់​ផលិតផល​ជំនួយ​សក់ ៖
​ជាដំបូង អ្នក​គួរស្វែងយល់​ឱ្យបាន​ថា​តើ​សក់​របស់​អ្នក​ត្រូវ​នឹង​សាប៊ូ​អ្វី ហើយ​ត្រូវ​កក់សក់​បែបណា​ទើប​ត្រឹមត្រូវ ។ នៅពេល​កក់សក់ ដំបូង​មិនត្រូវ​កក់​ពី​ស្បែកក្បាល​មក​តែម្តង​ទេ គឺ​ត្រូវ​កក់​ដោយ​រក្សា​គម្លាត ១ ទៅ ២ ថ្នាំ​ដៃ​ពី​គល់​សក់ ដើម្បី​កម្ចាត់​ចោល​សារធាតុ​កខ្វក់ ប្រេង និង កំណក​ផលិតផល​ដែល​ស្អិត​ជាប់​សរសៃសក់​ជាមុនសិន ណាមួយ​បរិវេណ​គល់​សក់ មិន​ត្រូវការ​ការសម្អាត​ខ្លាំងពេក​ទេ ។ ដូចគ្នា​ដែរ​ការប្រើ​សាប៊ូ​បន្ទន់​សក់ ក៏​ប្រើ​ចាប់ពី​ពាក់កណ្តាល​សរសៃសក់​ដ​ល់​ចុង​សក់​ដែរ ៕​លក្ខិណា​