​ក្តាម​ទម្ងន់​២​គីឡូក្រាម​ តែ​ខ្សែចំណង​ចង​ក្តាម​មាន​ទម្ងន់​០,៦៥​គីឡូក្រាម​ !

​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​បង្ហាញ​អំពី​ព័ស្តុតាង​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ទីផ្សារ​លក់​-​ទិញ​ក្តាមថ្ម​នៅ​តាម​បណ្តា​ផ្សារ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ទាញអារម្មណ៍​ចំពោះ​អ្នក​ចូល​ចិត្ត​ទទួលទាន​ក្តាមថ្ម​ទាំងឡាយ​ គឺ​ទិញ​ក្តាមថ្ម​មាន​ទម្ងន់​២​គីឡូក្រាម​ ប៉ុន្តែ​ខ្សែចំណង​ចង​ក្តាម​ជក់ទឹក​មាន​ទម្ងន់​០,៦៥​គីឡូក្រាម​បាត់​ទៅ​ហើយ​ ។​

​សរុបសេចក្តី​មក​ ការ​ទិញ​ក្តាមថ្ម​ដែល​ថ្លឹង​ទៅ​ឃើញ​មាន​ទម្ងន់​២​គីឡូក្រាម​(១​គីឡូក្រាម​មាន​តម្លៃ​ប្រមាណ​៤០.០០០​រៀល​-៥០.០០០​រៀល​)​ ហើយ​បើ​ដក​ទម្ងន់​ខ្សែចំណង​ចង​ក្តាម​ដែល​ជក់ទឹក​ចេញ​នោះ​ គឺ​ទម្ងន់​ក្តាម​ពិតប្រាកដ​នៅ​សល់​ត្រឹម​ប្រមាណ​១,៣៥​គីឡូក្រាម​ប៉ុណ្ណោះ​ ។​

​ប្រជា​នេសាទ​រក​ក្តាមថ្ម​នៅ​ខេត្តកំពត​ម្នាក់​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ចំណង​ខ្សែ​ចង​ក្តាមថ្ម​ទើប​ចាប់​បាន​ពី​សមុទ្រ​ គឺ​មាន​ទំហំ​តូច​ល្មម​ទេ​ ប៉ុន្តែ​នៅ​ពេល​ក្តាមថ្ម​ទៅ​ដល់ទី​ផ្សារ​ គឺ​ចំណង​ខ្សែ​ចង​ក្តាម​ដែល​ជក់ទឹក​ស្រាប់​នោះ​ក៏​មាន​ទំហំ​រីក​ធំ​ទៅៗ​ដែរ​ ដែល​ជា​ល្បិច​របស់​អ្នកលក់​ក្តាម​ដើម្បី​កេង​ចំណេញ​ពី​អតិថិជន​អ្នកទិញ​ ។​ នេះ​គឺជា​ទីផ្សារ​លក់​-​ដូរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

​ក្តាម​ទម្ងន់​២​គីឡូក្រាម​ តែ​ខ្សែចំណង​ចង​ក្តាម​មាន​ទម្ងន់​០,៦៥​គីឡូក្រាម​ !

Related