ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​

Doliprane TVC

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នកសិល្បៈ​មានការ​ចាប់អារម្មណ៍​នឹង​ការទិញ​ផ្ទះ ដើម្បី​រស់នៅ និង ទិញ​លក់​បន្ត ដើម្បី​យកចំណេញ ដោយមាន​អ្នកខ្លះ មាន​លុយ​ច្រើន ទិញ​វីឡា​មានតម្លៃ​រហូតដល់​ជាង​កន្លះ​លាន​ដុល្លារ ។

ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​

ជាក់ស្តែង​ដូចជា​តារា​កំប្លែង​មិនចេះ​រីងស្ងួត​នាយ ចាប​ចៀន ស្ងាត់ៗ​លោក​ក៏​ទើបតែ​ទិញ​ផ្ទះ​វីឡា​កូនកាត់​មួយ នៅ​កាច់ជ្រុង​ក្នុង​បុរី​ជីបម៉ុង ជិត​ផ្សារ​ទំនើប​អ៊ី​អន II ដែលមាន​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ ដែល​លោក​ទើបតែ​ប្រគល់​លុយ​ចំនួន ២០ ភាគរយ ឱ្យ​ក្រុមហ៊ុន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែកុម្ភៈ កន្លងមកនេះ ។

ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​

ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​«​ប្រជាប្រិយ​» នាយ ចាប ចៀន បាន​ប្រាប់ថា លោក​ពិតជា​បាន​ទិញ​ផ្ទះ​វីឡា​កូនកាត់ នៅ​ទីតាំង​ខាងលើនេះ​ពិតមែន ដែលមាន​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ ប៉ុន្តែ​លោក​គ្មាន​លុយ​ទិញ​ទាំង​ដុល​នោះទេ គឺ​ទិញ​បង់​រំ​លោះ​រយៈពេល ១៧ ឆ្នាំ ឯណោះ ។

ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​

នាយ ចាប​ចៀន បាន​បន្តថា នៅពេលនេះ​ផ្ទះ ដែល​លោក​បាន​ទិញ​នោះ កំពុង​សាងសង​នៅឡើយ ហើយ​ខាង​ក្រុមហ៊ុន​គេ​បាន​កុងត្រា​រយៈពេល ២២ ខែ ទើប​រួចរាល់ តែ​នៅពេលនេះ​មាន​គេ​មកឱ្យ​លោក​ចំណេញ​ប្រា​ក់មួយ​ម៉ឺន​ដុល្លារ​ទៅហើយ ប៉ុន្តែ​លោក​មិន​លក់​ទេ គឺ​ទុក​សម្រាប់​រស់នៅ ព្រោះ​ទីតាំង​នេះ​ល្អ អាចមាន​តម្លៃ​ខ្ពស់​នៅពេល​ខាងមុខនេះ ៕ ប្រមាញ់ តារា​

ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​ស្ងាត់ៗ​នាយ ចាប​ចៀន ទិញ​ផ្ទះ​វីឡា​កូនកាត់​តម្លៃ​ជាង ១៦ ម៉ឺន​ដុល្លារ​