ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប​៖​លោក ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​អនុវត្តន៍​ដោយ​បង្ខំ​ទៅ​លើ​ដីកា​សម្រេច​បង្គាប់​ឱ្យ​ចុះ​ចេញ លេខ​៥០១ ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ចៅក្រម​ស៊ើបសួរ លោក សំ ប៊ុ​ន​ពៅ ឱ្យ​កូនបំណុល ២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ លិញ ធា​រី (​ប្តី​) អាយុ​៤៧​ឆ្នាំ និង​អ្នកស្រី ឡាក់ ស៊ី​តា អាយុ​៤៥​ឆ្នាំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ប្រគល់​អចលនទ្រព្យ ឱ្យទៅ​ម្ចាស់បំណុល​ឈ្មោះ ផិ​ង ដិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ តាម​ដីកា​លេខ​៣៨៥/២០១៥ ចុះ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ កាលពី​ពេល​កន្លង​ទៅ​រយៈពេល​១​ឆ្នាំ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ត្រូវរ៉ូវ​គ្នា​ទាំង​២​ភាគី ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្នុង​តុលាការ​។

ម្ចាស់ផ្ទះ​ថ្មី លោក ផិ​ង ដិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​តុលាការខេត្ត​ថា ក្រោយ​ពី​តុលាការ​អនុវត្តន៍​ដោយ​បង្ខំ​ទៅ​លើ​ដីកា​សម្រេច​បង្គាប់​ឱ្យ​ចុះ​ចេញ​លេខ​៥០១ ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ចៅក្រម​ស៊ើបសួរ លោក សំ ប៊ុ​ន​ពៅ ដែល​បាន​ចុះ​តាម​ដីកា​លេខ​៣៨៥/២០១៥ ចុះ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ឱ្យ​កូនបំណុល​២​នាក់​ប្តី​ប្រពន្ធ ប្រគល់​អចលនទ្រព្យ ចុះ​ចេញពីផ្ទះ​។​

លោក​បន្ត​ថា ក្រោយ​ពី​តុលាការ​ដាក់​ផ្ទះ​និង​ដី​ឈ្មោះ លិញ ធា​រី​(​ប្តី​) អាយុ​៤៧​ឆ្នាំ និង​អ្នកស្រី ឡាក់ ស្រី​តា ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ដែល​ជា​កូនបំណុល​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប នូវ​ទឹកប្រាក់​ចំនួន​៥៧១២០​ដុល្លា​គត់ ឱ្យ​ដេញថ្លៃ​អនុវត្តន៍​បង្កា​ប់​តាម​ដីកា​លេខ​៥០១ ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក សំ ប៊ុ​ន​ពៅ និង​ឱ្យ​លោក ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ចុះ​អនុវត្តន៍​តាម​ដីកា​លេខ​៣៨៥/២០១៥ ចុះ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ កាលពី​ពេល​កន្លង​ទៅ រហូត​មក​ដល់​ពេល​ត្រូវ​គ្នា​រយៈពេល​១​ឆ្នាំ​គត់​។​លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មានការ​ចរចា​គ្នា​ជាមួយ​កូនបំណុល​ក្រៅផ្លូវការ​នៅ​ក្នុង​ភោជនីយដ្ឋាន​១ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នូវ​ទឹកប្រាក់​ចំនួន​៥៧១២០​ដុល្លា ដូចដែល​តុលាការ​ដាក់​ឱ្យ​ដេញថ្លៃ​នោះ ប៉ុន្តែ​រហូត​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ឆ្នាំ​២០១៦ ទើប​តុលាការ​ហៅ​មក​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ចប់​នៅ​ក្នុង​តុលាការ មក​ដល់​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃខែ​ដ​ដែរ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​មាន​សម្របសម្រួល​ពី​លោក​ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ឱ្យ​ម្ចាស់បំណុល​ជួយ​ចេញ​លុយ​ថែម​ចំនួន​១៥០០០​ដុល្លា​ទៀត ដើម្បី​ជូន​ឱ្យទៅ​កូនបំណុល​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​។​បើ​តាម​សម្តី​របស់​លោក​ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។ 

ចំណែក អ្នកស្រី ឡាក់ ស៊ី​តា អាយុ​៤៥​ឆ្នាំ ដែល​ជា​កូនបំណុល​បាន​រៀបរាប់​ប្រាប់​ថា ក្រោយ​ពី​តុលាការ​អនុវត្តន៍​បង្កា​ប់​តាម​ដីកា​លេខ​៥០១ ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក សំ ប៊ុ​ន​ពៅ ដោយ​ឱ្យ​លោក ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ចុះ​អនុវត្តន៍​តាម​ដីកា​លេខ​៣៨៥/២០១៥ ចុះ​ថ្ងៃ​ទី​១៨​ធ្នូ ឆ្នាំ​២០១៥ កាលពី​ពេល​កន្លង​ទៅ រហូត​មក​ដល់​ពេល​ព្រមព្រៀង​គ្នា​មាន​រយៈពេល​១​ឆ្នាំ​គត់​។​លោក ស្រី​បាន​បន្ត​ថា ចំណែក​លុយ​ដែល​តុលាការ​បាន​ដាក់​ដេញថ្លៃ​ផ្ទះ​និង​ដី​របស់​នាង​ខ្ញុំ​នោះ​មាន​ចំនួន​៥៧១២០​ដុ​លា្ល​គត់ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ជួយ​និយាយ​ឱ្យ​បាន​ម្ចាស់បំណុល​ថែម​១៥០០០​ពាន់​ដុល្លា ដើម្បី​ទុក​យក​ទៅ​រកស៊ី​បន្ថែម ព្រោះ​លុយ​ទាំងអស់​នៅ​សង​គេ​ទៅ នៅ​សល់​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ដូច្នេះ​ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​នៅ​ក្នុង​តុលាការ​ចប់​រួចរាល់​ហើយ​នោះ នាង​ខ្ញុំ​សុខចិត្ត​ចុះ​ចេញ​ដោយ ពុំ​មានការ​តវ៉ា​ឬ​ស្រែក​ឡូឡា ដូច​កាលពី​តុលាការ​ចុះ​មក​ម្តងទៀត​ទេ​។

គួរ​រម្លឹក​ផង​ដែរ​ថា លោក ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​អនុវត្តន៍​ដោយ​បង្ខំ​ទៅ​លើ​ដីកា​សម្រេច​បង្គាប់​ឱ្យ​ចុះ​ចេញ​លេខ ៥០១ ចុះ​ថ្ងៃ​ទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ ដោយ​ចៅក្រម​ស៊ើបសួរ លោក សំ ប៊ុ​ន​ពៅ ឱ្យ​កូនបំណុល ២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ លិញ ធា​រី (​ប្តី​)​អាយុ​៤៧​ឆ្នាំ និង​អ្នកស្រី ឡាក់ ស៊ី​តា អាយុ​៤៥​ឆ្នាំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ប្រគល់​អចលនទ្រព្យ ឱ្យទៅ​ម្ចាស់បំណុល​ឈ្មោះ ផិ​ង ដិ​ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ តាម​ដីកា​លេខ​៣៨៥/២០១៥ ចុះ​ថ្ងៃ​ទី ១៨​ធ្នូ ឆ្នាំ​២០១៥ កាលពី​ពេល​កន្លង​ទៅ​រយៈពេល​១​ឆ្នាំ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ត្រូវរ៉ូវ​គ្នា​ទាំង​២​ភាគី ព្រមទាំង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក​ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​និង​មាន​កិច្ចសន្យា​យល់ព្រម​គ្នា​ផង​ដែរ នៅ​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ក្នុង​តុលាការ បើ​តាម​សម្តី​របស់​លោក​ថេ​ង សំណាង ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​៕