១៥ វិធី​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ស្រលាញ់គ្នា​ដល់​ចាស់

Doliprane TVC

​សេចក្ដី​ស្នេហ៍​គឺជា​រឿង​ផ្លែ​ក​ពិបាក​យល់​ណាស់​នៅពេល​ខ្លះ មិន​ថា​ពេលដែល​ចាប់ផ្ដើម​ស្រលាញ់​ល្អ​ប៉ុណ្ណា​នោះទេ ដល់ពេល​ចុងក្រោយ​ក៏​អាច​នៅ​ចែកផ្លូវ​គ្នា​ក៏មានដែរ តែ​ក៏​មិនមែន​ថា​គ្មាន​វិធី​ដែល​ធ្វើ​ឲ្យ​សេចក្ដីស្រលាញ់​របស់លោក​អ្នក​នៅបាន​យូរអង្វែង​ដែរ សាកយ​កទិច​នេ​ច​ល្អៗ​នេះ​ទៅ​សាកមើល​ធានាថា​និង​បាន​ផល ល្អ ។​

១៥ វិធី​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ស្រលាញ់គ្នា​ដល់​ចាស់

១ ឈប់​ឈ្លោះប្រកែក​គ្នា​
​រឿង​ឈ្លោះប្រកែក​គ្នា​តិចតួច​នៃ​អ្នកមាន​គូរ​គឺ​វា​ជា​រឿង​ធម្មតា​ទៅហើយ តែ​ត្រូវ​ចាំ​ទុក​ថា​ឈ្លោះប្រកែក​គ្នា​តិចតួច​ត្រូវ​ដោះស្រាយ​ឲ្យ​បានល្អ កុំ​ទុក​ឲ្យ​វា​កើតរឿង​ធំ វា​មិនល្អ​ទេ ហើយ​រឿង​ដែរ​សំខាន់​នោះ​មិនមែន​ឈ្លោះ​គ្នា​តិចតួច​អាង​អី​អាង​និយាយថា យើង​បែក​គ្នា​យើង​ចប់​គ្នា​នោះទេ បើ​គង​និង​ត្រូវ​គ្នា​វិញ​និង ព្រោះ​បើ​ធ្វើបែបនេះ​និង​ធ្វើ​ឲ្យ​សេចក្ដីស្រលាញ់​របស់​អ្នក​ទាំងពីរ​កាន់​ប្រេះស្រាំ​ដោយសារ​មាត់​អ្នក​និយាយ​អត់​ចេះ​គិត ។​

២ មាន​បញ្ហា​ឲ្យ​ប្រញាប់​ដោះស្រាយ
​​ពេល​ដែលមាន​បញ្ហា​អ្វី​ក៏​មិន​ខ្វល់ ព្រោះ​គិតថា​វា​មិន​អីៗ ការដែល​យើង​ដោះស្រាយ​បញ្ហា​ឲ្យ​បានល្អ​វា​ជា​រឿង​ត្រឹមត្រូវ​ណាស់ ពេល​ដែរ​យើង​ចេះតែ​ទុក​បញ្ហា​ចោល មិន​ខ្វល់​វា​អាច​និង​កើតជា​រឿង​ធំ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺក្បាល​ក្នុងការ​ដោះស្រាយ ឬ​អាចធ្វើ​ឲ្យ​អ្នក​ត្រូវ​បែក​គ្នា ។​

៣ មិនត្រូវ​ចាប់​កុំ​ហុ​ស​គ្នា​ទៅវិញទៅមក
​ ​រឿង​ដែល​យល់​ច្រ​លំ​និង​គ្នា​វា​អាច​កើត​បាន​គ្រប់ពេល ពេលណា​ដែល​អ្នក​បានឮ បានឃើញ បាន​ស្ដាប់ អ្វី​មកពីណា អ្នក​គូរ​តែ​និយាយ​គ្នា​ថា​រឿង​ដែល​បានឃើញ​បានឮ​និង​ឲ្យ​បាន​ច្បាស់​ជាមុនសិន កុំ​ចេះតែ​មៃ​កុំ​ចេះតែ​គិតតែ​ម្នាក់ឯង​ចេញមក ព្រោះថា​ពេលខ្លះ​រឿង​វា​មិន​ដូច​ទៅ​និង​អ្នក​គិត​ទេ ក៏​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​អ្នក​ខូចចិត្ត​មាន​អារម្មណ៍មិនល្អ ព្រោះ​គិតថា​អ្នក​មិន​ទុកចិត្ត​គាត់ មិន​យល់ចិត្ត​គាត់ ។​

៤ ស្ដាប់​គ្នា​ទៅវិញទៅមក​ច្រើនជាង​ស្ដាប់​អ្នកផ្សេង
​ស្នេហា​ជា​រឿង​ដែល​មនុស្ស​ពីរ​នាក់​ត្រូវ​យល់ចិត្ត​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្បាស់​ជាទីបំផុត ទុកចិត្ត​គ្នា និយាយ​ត្រង់​ទៅ​ត្រង់​មក ថាបើ​មិន​ទុកចិត្ត​គ្នា​ឲ្យ​សួរ​គ្នា​ឲ្យ​បាន​ច្បាស់ ហើយ​គ្មាន​ហេតុផល​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​មិន​ជឿចិត្ត​គ្នា​ទេ និង​ស្ដាប់​គ្នា​ទៅវិញទៅមក​ឲ្យ​ច្រើនជាង​អ្នក​ដ៏​ទៃ ។​

៥ មិនត្រូវ​រំលឹក​រឿង​ចាស់
​ ​មនុស្ស​យើង​គ្រប់គ្នា​គឺ​តែងតែ​មានរឿង​អតីត​ផ្ទាល់ខ្លួន ដែល​ធ្លាប់​ខុសឆ្គង កុំ​គិតពី​វា​ទៀត​អី​ឲ្យ​វា​ចប់​ត្រឹមហ្នឹង​ចុះ បើ​រំលឹក​វា​មក​ក៏​គ្មាន​ជួយ​អ្វី​បានដែរ តែ​ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​អ្នក​ទាំងពី​មិន​ទុកចិត្ត​គ្នា​កាន់តែខ្លាំង​ឡើង និង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ប្រេះឆា​បាន ។​

៦ ត្រូវ​ចេះ​កែខ្លួន​ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់​
​និ​ស័​យ​អាក្រក់ៗ កុំ​គិតថា​ខ្លួនឯង​ល្អ​រហូត​នោះ​គ្មាន​រឿង​ចាស់ៗ​ដែល​ធ្វើ​ខុស គឺ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ចេញ ដើម្បី​ឲ្យ​សេចក្ដីស្រលាញ់​របស់​អ្នក​ទាំងពី​មាន​ភាព​ផ្អែមល្ហែម​ថែមទៀត ។​ ​

៧ ត្រូវ​ចេះ​ផ្ដល់​ពេលវេលា​ផ្ទាល់ខ្លួន​ឲ្យ​គ្នា​ទៅវិញទៅមក
​ត្រឹម​ជា​គូរ​ស្នេហ៍​និង​គ្នា​មិនចាំបាច់ ត្រូវ​តាំងខ្លួន​ជា​មេ​ឬ​ជា​អ្នកដឹង​នាំ​ផ្ដាច់​ការណ៍​នោះទេ គួរផ្ដល់​ពេល​វា​
​លា​ផ្ទាល់ខ្លួន​ឲ្យ​គ្នា​ទៅវិញទៅមក​ខ្លះ ដើម្បី​ឲ្យ​គាត់​បាន​ទៅធ្វើ​អ្វីដែល​គាត់​ចូលចិត្ត​ព្រោះ​ចំណូល​មិន​ប្រាកដថា​ដូចគ្នា​នោះទេ ដើម្បី​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​សប្បាយចិត្ត ហើយក៏​ដូចជា​អ្នក​បានធ្វើ​ឲ្យ​សេចក្ដី​ស្នេហ៍​មាន​សេចក្ដីសុខ​ទៅតាម​នោះដែរ។​ ​

៨ មិនត្រូវ​ឈ្លោះ​ថា​ឲ្យ​គ្នា​នៅមុខ​អ្នកផ្សេង​
​គូរ​ស្នេហ៍​ដែរ​ល្អ​គឺជា​មនុស្ស​ដែល​ចេះ​គ្រប់គ្រង​មើលថែ​គ្នា​ទៅវិញទៅមក កុំ​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​អ្នក​បាក់មុខ​នៅ​ចំពោះមុខ​គេ ឬ​មាន​អារម្មណ៍​ថា​ខ្លួនឯង​គ្មាន​តម្លៃ​ទាប មិន​ថា​នៅ​ចំពោះមុខ​ឬ​នៅ​ក្រោយខ្នង​អ្នកផ្សេង​ទេ ព្រោះ​ការ​សេចក្ដីស្រលាញ់​គឺ​មានន័យថា​ចេះ​គ្រប់គ្រង​គ្នា ចេះ​អភ័យទោស​ឲ្យ​គ្នា​ទៅវិញទៅមក ។​

៩ ត្រូវ​ចងចាំ​ស្នេហ៍​គ្រា​ដំបូង​ពេលដែល​ចាប់ផ្ដើម​ស្រលាញ់គ្នា​
​ ​ថ្ងៃ​ដំបូង​ដែល​ស្រលាញ់គ្នា​វា​គឺជា​ថ្ងៃ​ដែលមាន​ភាព​ផ្អែមល្ហែម​និង​មាន​សេចក្ដីសុខ​ជាទីបំផុត ការចងចាំ​នៅ​រឿង​ដែរ​ល្អៗ​បែបនេះ​និង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​បានយូរ​អង្វែង សាក​គិត​មើលថា​ហេតុអ្វី​បានជា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរបាន​ស្រលាញ់គ្នា ហើយ​យក​ហេតុផល​ទាំង​នោះមក​គិត​រាល់ថ្ងៃ​និង​ធ្វើ​ឲ្យ​សេចក្ដីស្រលាញ់​របស់​អ្នក​កាន់តែ​ល្អ​ឡើង ។​

១០ មិនត្រូវ​លាក់បាំង​និង​គ្នា
​ភាពស្មោះត្រង់​និង​គ្នា​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សេចក្ដីស្រលាញ់​ទោះជា​ពេលណា​ក៏ដោយ ក៏​មិនត្រូវ​លាក់បាំង​និង​គ្នា​ដែរ ប្រសិនបើ​អា​ថ៍កំ​បាំង​នោះ​ត្រូវបាន​បែកធ្លាយ​នៅ​ថ្ងៃ​ណាមួយ ទំនុកចិត្ត​ដែរ​ខំ​ជឿទុកចិត្ត​ទាំងអស់​និង​ត្រូវ​ថយចុះ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដីស្រលាញ់​របស់​អ្នក​ច្បាស់​ណាស់ ការដែល​និយាយ​ពាក្យពិត​ទៅ​គ្នា​ទៅវិញទៅមក​រហូត​និង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់តែ​រឹងមាំ​ឡើង ។​

១១ ត្រូវ​ចេះ​យកចិត្ត​គ្នា
​ការដែល​យើង​យកចិត្ត​មនុស្ស​ដែល​យើង​ស្រលាញ់ គឺជា​វិធី​ដែល​ជួយ​ឲ្យ​ក្ដី​ស្នេហ៍​របស់​អ្នក​បាន​សុខសាន្ដ​
​តែ​ក៏ត្រូវ​ដឹង​ពី​វិធី​ដើម្បី​យកចិត្ត​ឲ្យ​បានដែរ មិនមែន​អ្វីៗ​ក៏​តាមតែ​ចិត្ត​ទាំងអស់​នោះទេ វា​និង​ខូចការ​ហើយ​បែរជា​គេ​ដឹង​ពី​ចិត្ត​យើង​ច្បាស់ ច្បាស់​ជា​យ៉ាប់​ហើយ អ្នក​ត្រូវ​ដឹងថា​ពេលណា កន្លែង​ណា ត្រូវ​យល់​គ្រប់​ស្ថានភាព​ទាំងអស់ ដែល​គួរ​យកចិត្ត​គាត់​ឬ​នាង តួយ៉ាង​នៅពេលដែល​គាត់​ឬ​នាង​មកពី​ធ្វើការ​ហត់នឿយ​អស់កម្លាំង​ខ្លាំង គឺជា​ពេល​ដែរ​អ្នកយក​ចិត្តបាន ធ្វើ​អាហារ​ត្រៀម​ទុក​ឲ្យ ត្រឹមនេះ​ក៏​អាច​សាង​សេចក្ដីសុខ​តូចៗ ឲ្យ​កើត​បានដែរ ។​ ​

១២​កុំ​ភ្លេច​ធ្វើ​កម្មវិធី​ក្នុង​ថ្ងៃ​ពិសេស
​​ដូចជា​ថ្ងៃ ខួបកំណើត បុណ្យ​ន័យ​សេចក្ដីស្រលាញ់ បុណ្យចូលឆ្នាំ បុណ្យចូលឆ្នាំ​សកល និង​រួមទាំង​ដំណើរ​កំសាន្ដ​ទៅ​កន្លែង​ឆ្ងាយៗ ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ទាំងនោះ​មានតម្លៃ​សម្រាប់​ជីវិត ព្រោះ​ពេលខ្លះ​បើ​យើង​មិនមាន​កម្មវិធី​អ្វី​ក្នុង​ថ្ងៃ​ពិសេសៗ​បែបនេះ​និង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ចាប់ផ្ដើម​ប្រះ​ឆា​បន្ដិច​ម្ដងៗ ចុងបញ្ចប់​ក៏​អាច​បែក​គ្នា​បាន ដោយ​មិនដឹង​ខ្លួន ។​

១៣ រក្សាទុក​នៅ​កាដូរ​អនុសាវរីយ៍​ឲ្យ​បានល្អ​
​កាដូរ​អនុសាវរីយ៍​គ្រប់​ប្រភេទ​ដែល​គាត់​បាន​ជូន​មក​ឲ្យ​អ្នក មិន​ថា​ជាកា​ដូរ​គ្មាន​តម្លៃ ឬ​មានតម្លៃ​ទេ អ្នក​គួរតែ​រក្សាទុក​វា​ឲ្យ​បានល្អ ព្រោះ​ការ​ដែរ​រក្សាទុក​នៅ​កាដូរ​អនុសាវរីយ៍​គ្រប់​ប្រភេទ​វា​មាន​អត្ថន័យ​និង​មានតម្លៃ​ខាង​ផ្លូវ ចិត្តជា​ទឹកចិត្ត​ស្មោះស​របស់គាត់ បើ​មិន​ដូច្នោះ​ទេ​គាត់​ចាំបាច់​ជ្រើស​យកមក​ធ្វើជា​ការដូ​ជូន​អ្នកធ្វើ​អី នេះ​បញ្ជាក់ថា​អ្នក​គឺជា​មនុស្ស​ពិសេស​យ៉ាងពិត​ប្រាកដ ។​

១៤ កំ​ឃើញតែ​ពី​កំហុស​គេ​ថា​ឲ្យ​ភ្លាម​
​ពេលដែល​មានរឿង​ខុសត្រូវ​តិចតួច​និង​គ្នា​កំ​យក​វា​មក​អង្គុយ​គិត​រក​អ្នកណា​ខុស អ្នកណា​ត្រូវ នេះ​មិន​
​មែន​ជា​ច្រកចេញ​នោះទេ ព្រោះ​ការ​ដែរ​ចាប់កំហុស​គ្នា​ទៅមក អាចធ្វើ​ឲ្យ​អារម្មណ៍ល្អៗ​ដែលមាន​ជាមួយគ្នា​កន្លងមក​ត្រូវ​បាត់ទៅ​បន្ដិច​ម្ដងៗ ប្ដូរ​ជាការ​ដែរ​ចាប់កំហុស​គ្នា​មក សម្រួល​ដោះស្រាយ​គ្នា​ឲ្យ​ត្រូវ​គ្នា​វិញ​ល្អ​ជាង ។​

១៥ ត្រូវបង្កើត​សកម្មភាព​ពិសេស​រួមគ្នា​
​កំ​ចេះតែ​គិតថា​ត្រឹម​បានឃើញ​មុខ​គ្នា​រាល់ថ្ងៃ​ហើយ​ឬក៏​នៅ​ជាមួយគ្នា​វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ទំនាក់​ទំ​
​នាក់​ទំនង​ក្ដី​ស្នេហ៍​របស់​អ្នក​ទាំងពី​នោះ ព្រោះ​នៅក្នុង​ពាក្យ​ថា​ស្រលាញ់​វា​មានរឿង​ដែល​បង្កប់​ជ្រៅ​នៅក្នុង​នោះ អ្នក​គួរតែមាន​សកម្មភាព​ដែល​អ្នក​ទាំងពី​ចូលចិត្ត​មក​ធ្វើ​ជាមួយគ្នា កាន់តែ​ធ្វើ​ឲ្យ​សម្ព័នភាព​រវាង​អ្នក​ទាំងពី​ចូល​ជិត​ខ្លាំង​ឡើង ។​សេចក្ដីស្នេហា​គឺ​ត្រូវការ​ភាពកក់ក្ដៅ​យកចិត្តទុកដាក់​មើលថែ​រហូត ទោះបីជា​ពេលវេលា​បាន​កន្លងផុតទៅ​យូរ​ប៉ុណ្ណា​ក៏ដោយ គឺ​អ្នក​ត្រូវ​គិតពី​តម្លៃ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ជា​មនុស្ស​សំខាន់​ជាទីបំផុត នេះហើយ​ដែល​ធ្វើ​ឲ្យ​សេចក្ដីស្រលាញ់​របស់​អ្នក​ទាំងពីរ​បាន​នៅ​ជាមួយគ្នា​ជា​អមត ៕

១៥ វិធី​ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ស្រលាញ់គ្នា​ដល់​ចាស់