ទូត​អាមេរិក និង​EducationUSA រៀបចំ​ពិព័រណ៍​ស្តីពី​ការសិក្សា​នៅ​អាមេរិក​នៅ​ថ្ងៃស្អែក​

​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក (EducationUSA) នឹង​រួមគ្នា​រៀបចំ​ពិព័រណ៍ ឆ្នាំ​២០១៦ ស្តីពី​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក​។ ពិព័រណ៍​នេះ រៀបចំ​ចាប់​ម៉ោង ៣ រសៀល ដល់​ម៉ោង ៧ យប់ ថ្ងៃទី ១៨ ខែកុម្ភៈ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ រាជធានី​ភ្នំពេញ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់ថា​ពិព័រណ៍​នេះ រៀបចំឡើង​ក្នុង​បំណង​បង្ហាញ​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុងការ​ខិតខំ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ និង​ពង្រីក​ឱកាស​ក្នុង​ការសិក្សា និង​អាជីព សម្រាប់​ប្រជាជន​កម្ពុជា​។ ពិព័រណ៍​នេះ ក៏​ជា​មធ្យោបាយ​ពិ​សេសមួយ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​ស្វែងយល់​ពី​អត្ថប្រយោជន៍​នៃ​ការទទួលបាន​ការសិក្សា នៅ​សាកលវិទ្យាល័យ​របស់​ស​ហ​រដ្ឋ​អាមេរិក​។

​តំណាង​គ្រឹះស្ថានសិក្សា​សហរដ្ឋអាមេរិក​ចំនួន ១៦ នឹងចូលរួម​ផ្សព្វផ្សាយ​ផ្តល់ព័ត៌មាន​ស្តីពី កម្មវិធី សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា លក្ខខណ្ឌ​ចុះឈ្មោះ​សិក្សា និង​ឱកាស​អាហារូបករណ៍​នៅ​អាមេរិក​ព្រមទាំង​កម្មវិធី​ផ្លាស់ប្តូរ​គ្នា​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក និង​សេវា​ផ្តល់​ប្រឹក្សា​ស្តីពី ការសិក្សាអប់រំ​របស់​មជ្ឈមណ្ឌល EducationUSA និង​ទិដ្ឋាការ​សម្រាប់​សិស្ស និស្សិត​កម្ពុជា ។ គ្រឹះស្ថានសិក្សា​អាមេរិក​ទាំងនោះ រួមមាន ដូចខាងក្រោម​៖

1​    ​Aviation Institute of Maintenance (Atlanta, GA; Dallas, TX; Houston, TX;...)
2​    ​San Jose State University (San Jose, CA)
3​    ​Concordia University Wisconsin (Mequon, WI)
4​    ​Edmonds Community College (Lynnwood, WA)
5​    ​Highline College (Des Moines, WA)
6​    ​Hult International Business School (Cambridge, MA; San Francisco, CA; New York, NY;...)
7​    ​Miami University (Oxford, OH)
8​    ​Northeast Wisconsin Technical College (Green Bay, WI; Marinette, WI; & Sturgeon Bay, WI)
9​    ​NYU Tandon School of Engineering (Brooklyn, NY)
10​    ​Orange Coast College (Costa Mesa, CA)
11​    ​Randolph-Macon College (Ashland VA)
12​    ​San Mateo County Community College District (San Mateo, CA)
13​    ​State University of New York at Plattsburgh (Plattsburgh, NY)
14​    ​The University of Arizona (Tucson, AZ)
15​    ​University of Oregon American English Institute (Eugene, OR)
16​    ​Virginia Commonwealth University (Richmond, VA)
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង EducationUSA Advising Center
​តាមរយៈ​លេខ​ទូរ​សព្ទ  070 502 121 និង​អ៊ី​ម៉ែ​ល

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​