សម្ភាស​អ្នក​ជំនាញ​អំពី​តួនាទី​មេ​ដឹក​នាំ​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ

កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន (US-ASEAN) មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​មជ្ឈមណ្ឌល​ឧទ្យាន សាន់នីឡែនដ៍ (Sunnylands) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នោះ ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​ពី​កិច្ចការ​អន្តរជាតិ មើល​ឃើញ​ថា មេ​ដឹក​នាំ​អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួម​គ្នា​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ។

អ្នក​ជំនាញ​កិច្ចការ​បរទេស​លើក​ឡើង​ថា សេចក្ដី​ថ្លែងការណ៍​រួម ១៧​ចំណុច ដែល​មេ​ដឹក​នាំ​ទាំងអស់​បាន​អនុម័ត និង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នោះ គឺ​ជា​គោលការណ៍​ដ៏​សំខាន់​សម្រាប់​ឲ្យ​មេ​ដឹក​នាំ​អាស៊ាន​ទាំងអស់ ត្រូវ​អនុវត្ត ហើយ​គេ​រំពឹង​ថា មេ​ដឹក​នាំ​អាស៊ាន​ដែល​ប្រទេស​ខ្លះ​កំពុង​មាន​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​នោះ នឹង​អាច​ដោះស្រាយ​បាន ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​លើ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ លោក គង់ ភោគ ជា​ប្រធាន​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។