Q&A: រួមភេទ​ក្នុង​អាងទឹក​ដែល​ទឹកកាម​បុរស​បញ្ចេញ​មក​ខាងក្រៅ តើ​ប្រឈម​នឹង​ការ​មានគភ៌ ខ្ពស់​ទេ ?

Doliprane TVC

សំណួរ ៖ នាង​ខ្ញុំ​ចង់ដឹងថា បើ​រួមភេទ​ក្នុង​អាងទឹក​ហើយ​បុរស​ជា​គូសង្សារ​បញ្ចេញ​ខាងក្រៅ ប៉ុន្តែ​យើង​នៅតែ​មិន​អស់ចិត្ត​នៅតែ​បន្ត​ការរួម​ភេទ​ទៀត​ដោយសារ​ប្រដាប់ភេទ​គាត់​មិន​ទន់ តើយើង​ប្រឈមមុខ​នឹង​មានគភ៌​ខ្ពស់​ឬទេ ?

ចម្លើយ ៖ ភ្នាស​រន្ធ​ប្រដាប់ភេទ​មិនមែនជា​ស្បែក ហេតុនេះ​ទើប​មិនអាច​ស្រូប​ទាញ​វត្ថុ​ផ្សេងៗបានទេ ប៉ុន្តែ​ក្ល​រី​ន​ក្នុង​អាង​ងូតទឹក ឬ ក្នុង​ទឹក​ម៉ាស៊ីន​អាច​សម្លាប់​មេរោគ ហេតុនេះ​ទើប​ការចម្លង​មេរោគ​នោះ​មាន​អត្រា​ទាប​ណាស់ ។ ក្រៅពីនេះ​ក្ល​រី​ន​នៅក្នុង​ទឹក​ម៉ាស៊ីន​ក៏​មិនបាន​បង្ក​ឱ្យ​ប្រដាប់ភេទ​ទទួលរង​ការខូចខាត ឬ គ្រោះថ្នាក់​អ្វី​ឡើយ ។ ចំណែក​ឱកាស​មានគភ៌​សុំ​ឆ្លើយតប​ថា ស្ទើរតែ​គ្មាន​ឱកាសនោះឡើយ ព្រោះថា​ពេល​បុរស​បញ្ចេញ​ទឹកកាម​​ក្នុង​ទឹក​មេជី​វិត​ទាំងនោះ​តែង​ងាប់​អស់​មុន​ទៅហើយ ។ ទោះបីយ៉ាងណា​តាម​ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ដែរ​ថា កន្លងមក​ទឹកកាម​ដែល​បុរសបញ្ចេញ​មក​ក្នុង​ទឹកហើយ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​បានហែល​ទឹក​កាត់​ចៃដន្យ​ក៏​បណ្តាលឱ្យ​មានគភ៌​ដែរ ។ ម៉្លោះហើយ​យក​ល្អ វិធី​ការ​ពារ​កុំឱ្យ​មានគភ៌​គប្បី​ប្រើ​ស្រោមអនាម័យ ទោះ​ក្នុង​ទឹក ឬ ក្រៅ​ក្តីទើប​ជា​វិធី​ល្អ​បំផុត ៕