Q&A : តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច​បើ​ថ្ងៃ​ណា​ក៏​រួមភេទ ៣ ទៅ ៤ ដង​មិនដែល​ខាន​យ៉ាងនេះ ?

Doliprane TVC

សំណួរ ៖ នាង​ខ្ញុំ​រៀបការ​បាន​ជាង ២ ខែ ហើយ អ្វីៗ​ល្អប្រសើរ​ណាស់ ដោយមាន​ភាពរលូន​ល្អ​ទាំង​ការរស់នៅ​ការប្រកប​ការងារ​គឺ​ល្អ​ណាស់ លើកលែងតែ​ម្យ៉ាង​គត់​គឺ​បញ្ហា​សិច ស្វាមី​នាង​ខ្ញុំ​ហាក់បីដូចជា​ខ្លាំងណាស់ ថ្ងៃ​ណា​ក៏​រួមភេទ ៣ ទៅ ៤ ដង​មិនដែល​ខាន​ដែរ ។ កាលពី​ដំបូង​នាង​ខ្ញុំ​ក៏​ចូលចិត្ត ប៉ុន្តែ​ពេល​ក្រោយៗ​មក​កើតការ​ធុញទ្រាន់ ពីព្រោះថា​ញឹកញាប់​ពេក បើ​មួយថ្ងៃ ១ ទៅ ២ ដង​អាច​ស៊ូ​បាន តែ​នេះ​ច្រើនដង​ពេក​រក​កម្លាំង​ឯណា​មក​ទប់ទល់​ឈ្នះ​នោះ ។ តើ​ត្រូវធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ អ្នក​កុំអាល​ភ័យព្រួយ ពីព្រោះថា​តាម​ធម្មតា​ពេល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ការរួមភេទ​ញឹកញាប់​វា​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្តែ​បើ​រៀបការ​ហើយ​យូរ​ឆ្នាំ​វិញ​នោះបុរស​គេ​ពិតជា​មិនអាច​រត់​រួច​ក្នុង​មួយថ្ងៃ ៣ ទៅ ៤ ដង បែបនេះ​បាន​ទៀតឡើយ ។ តាម​ធម្មជាតិ​អ្នក​ត្រូវ​ដឹងថាអ្វីដែល​ថ្មី​មនុស្ស​យើង​តែង​ចូលចិត្ត ដូចគ្នា​នឹង​ការរួម​ភេទ​ដែរ​គឺ​របស់​ថ្មីថ្មោង ហើយមានការ​ទាក់ទាញ​ស្នេហ៍​ទៀត​នោះ​ពិតជា​ជួយ​ដុតបញ្ឆេះ​ឱ្យ​បុរស​កើតមាន​អារម្មណ៍​ផ្លូវភេទ​ញឹកញាប់ ។

ទោះបីយ៉ាងណា​បើ​រយៈពេល​យូរ​ទៅ​ការកាត់បន្ថយការរួម​ភេទ​នឹង​ថមថយ​ចុះ​បន្តិច​ម្តងៗ​រហូត​ទាល់ តែ​សល់ ២ ទៅ ៣ ថ្ងៃ​ម្តង ឬ អ្នកខ្លះ​អាចឈានដល់​មួយ​សបា្តហ៍​ម្តង ឬ មួយខែ​ម្តង​ផង ។​ ​ហេតុនេះ​អ្នក​មិន​គប្បី​ព្រួយបារម្ភ​ពី​រឿង​នេះឡើយ ហើយ​ពេល​ស្វាមី​ឈានចូល​វ័យ​កាន់តែចាស់​អាច​ចុះខ្សោយ​ថាមពល​មិនសូវ​មានការ​រួមភេទផ្ទុយទៅវិញ​ខ្លួន​អ្នក​ទៅវិញ​ទេ​អាច​កើតការមិន​ពេញចិត្ត​ពេល​ស្វាមី​ចុះខ្សោយ ៕