គ្មាន​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ឡើយ តែ​លោក​អូ​បា​ម៉ា លើក​ក្រៅ​កិច្ចប្រជុំ​

​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​ដែល​រៀបចំ​ដោយ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ចប់​ទៅដោយ​ផ្លែផ្កា​ដែលមាន​ទាំង​សេចក្តីថ្លែងការណ៍​រួមមួយ​ផងដែរ​នោះ​។ ទាំង​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ស​និ្ត​សុខ និង​គំនិត​ផ្តួចផ្តើម​ថ្មី សុទ្ធសឹងតែ​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ និង​សេចក្តី​ថ្លែង ការណ៍​នោះ​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិនត្រូវ​បានដាក់​បញ្ចូល​នោះទេ​។ ក៏ប៉ុន្តែ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ គឺ​លោក សៅ ផល និស្ស័យ ដែលមាន​វត្ត​មាននៅ​ទីកន្លែង​ប្រជុំបាន​បញ្ជាក់ ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​លោក​អូ​បា​ម៉ា សង្កត់ធ្ងន់​នៅពេល​ធ្វើ​សន្និសីទ​ក្រោយ​បញ្ចប់​នៃ​កិច្ច ប្រជុំ​វិញ​។


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​