ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្វាយរៀង​៖​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​សម្រេច​ប​ញ្ជួ​ន​ខ្លួន​បុរស ២ នាក់​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដោយ​បាន​ចោទប្រកាន់​ពី​បទ​បើក​ម៉ូតូ​ក្នុង​ពេល​ស្រវឹងស្រា និង​បាន​បំផ្លាញ​សម្ភារ​របស់​នគរបាល​ចរាចរណ៍​ព្រមទាំង​មើលងាយ​សេចក្តី​ថ្លៃថ្នូរ​របស់​សមត្ថកិច្ច​នគរបាល ។

បើ​តាម​ការ​បញ្ជាក់​របស់់​លោក​វរសេនីយ៍ទោ អ៊ុ​ច សា​រ៉​ននាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា​៖​កាលពី​ថ្ងៃ​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់​កម្លាំង​នគរបាល​ចរាចរណ៍ ស្រុក​ស្វាយ​ទាប សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បាន​ចុះ​ត្រួតពិនិត្យ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​១ ភូមិ​ប្រ​សូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្ត ស្វាយ​រៀង ស្រប​ពេល​នោះ​ក៏​មានឈ្មោះ ម៉ឹក សង្ហា អាយុ​៣៣​ឆ្នាំ​មុខរបរ​គ្រួ​បង្រៀន បាន​ជិះ​ម៉ូតូ ហុងដា ស៊េរី ២០១៥​រួម​ដំណើរ​ដោយ​ឈ្មោះ អាំ សាល អាយុ ៣២ ឆ្នាំ​មុខរបរ​កសិករ ។

នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​មក​ដល់​កន្លែង ដែល​មន្ត្រី​កំពុងធ្វើការ​ហើយ​បាន​ចុះ​មក​ទាត់​បង្គោល​សាជី​ខូចខាត​អស់​ចំនួន​៣ និង​បែក​ដំបង​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​១ ដែល​ដាក់​នៅ​លើ​ទ្រួ​ង​ផ្លូវ ហើយ​ភ្លាម​នោះ​កម្លាំង​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ទាំង​២​នាក់​ហើយ​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាកុល​ទៅ​លើ​ឈ្មោះ​ម៉ឹក សង្ហា​ដែល​ជា​អ្នកបើកបរ ហើយ​បើ​តាម​ការ​ពិនិត្យ​នោះ​រក​ឃើញ​ថា​មាន​កម្រិត​ជាតិ​អាល់កុល​០,៩២​មី​លី​ក្រាម​/១​លី​ត្រ​ខ្យល់ និង​អ្ន​ករូម​ដំណើរ​មានឈ្មោះ អាំ សាល ឃើញ​កម្រិត​០,៨៦​មី​លី​ក្រាម​/១​លី​ត្រ​ខ្យល់ ។​ដោយសារ​ជន​បង្ក​បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ច្នេះ​ហើយ​ទើប​ការិយាល័យ​បាន​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។