ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ​៖​សមត្ថកិច្ច​ថៃ​បាន​បង្ក្រាប​ពលករ​ខ្មែរ​ធ្វើ​ចំណាក់​ស្រក​ខុសច្បាប់​ប្រុស​.​ស្រី​ប្រមាណ​ជាង​១០០​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បន្ទាត់​ព្រំដែន​ស្ថិត​ក្នុង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​។ មន្ត្រី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​ប្រាប់​ថា​៖​ពលករ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​មាន​ប្រុស​.​ស្រី​ប្រមាណ​ជាង ១០០​នាក់​នេះ​គឺ​មាន​ពលករ​ខ្លះ​ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​បាងកក​ប្រទេស​ថៃ និង​មាន​ពលករ​ខ្មែរ​ខ្លះទៅ​រក​ការងារ​ធ្វើ​តាម​ជាយ​ដែន​ព្រឹក​វិល​ល្ងាច​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​៖​សមត្ថកិច្ច​ថៃ​កំពុង​មាន​វិធានការ​បង្ក្រាប​ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​តាម​បន្ទាត់​ព្រំដែន ជាក់ស្តែង​ពលករ​ខ្មែរ​ដែល​ឃាត់​តាម​បន្ទាត់​ព្រំដែន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ធ្វើការ​អប់រំ​ណែនាំ​ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​វិញ​៕