ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Nex ពី​យុ​ជន​ម្នាក់​ជា​និស្សិត​បាន​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦​អា សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​យុវជន​ម្នាក់​ដែល​ជា​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ថា រូបគេ​ឈ្មោះ សៅ កក្កដា អាយុ​២២​ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ន​រ័​តុ​ន ទីតាំង​ជ្រោយចង្វា បាន​ធ្វើ​ដំណើរ​ចេញពី​សាលា ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង តម្រង់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ទួល​ទំពូង ។

នៅ​ពេល​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​តម្រង់​មក​រូបគេ ហើយ​ជិះ​អែប​ដេញ​តាម​ម៉ូតូ​គេ​រហូត ពេល​នោះ​ដែរ​ដោយសារ​រូបគេ​ភិត​ភ​យ័​ព្រោះ​ជិះ​តែ​ម្នាក់ឯង​ផង​នោះ មនុស្ស​មួយ​ក្រុម​នោះ​បាន​ជិះ​ម៉ូតូ​មក​ជិត​គេ ហើយ​ដក​កាំភ្លើង​មក​វាយ​ត្រូវ​ក្បាល​គេ​បែក​តែ​ម្ដង ហើយ​ក៏​បាន​យក​ម៉ូតូ​របស់​គេ​ម៉ាក Suzuki nex ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1P-4373 រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល មិន​មាន​សមត្ថកិច្ច​ណា​មក​ជួយ​អន្តរាគមន៍​ឡើយ​។

ក្រោយ​ពី​ក្រុម​ចោរ ប្លន់​ម៉ូតូ​បាន​សម្រេច ជន​រង​បាន​ទាក់ទង​ទៅ​សាច់ញាតិ​មក​យក​ខ្លួន ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ តែ​ប៉ុណ្ណោះ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​រាជធានី​ភ្នំពេញ បញ្ហា​ចោរប្លន់​កំពុង​តែ​កក្រើក​សារ​ជា​ថ្មី​ទៀត​ហើយ ប្រជាពលរដ្ឋ​កំពុង​តែ​ត្អូញត្អែរ និង​មានការ​ភិតភ័យ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​ក្នុង​ការ​រស់នៅ ។ ឯណា​ទៅ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល (​ភូមិ​ឃុំ មាន​សុវត្ថិភាព​) ឬ​ក៏​អ​ជ្ញា​ធរ​មិន​បាន​អនុវត្តន៍ ៕