ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ធ្វើដំណើរ​ចម្ងាយ​ប្រមាណ​ជា ៣៨គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត​នៃ​ក្រុង​កំពត តាមផ្លូវ​ជាតិ​លេខ៣៦ គេ​នឹង​ទៅដល់​រមណីយដ្ឋាន​មួយកន្លែង​មានឈ្មោះ​ថា «ល្អាង​កំពង់ត្រាច» ដែល​ស្ថិតនៅក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត។

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

លោក សយ ស៊ី​ណុល ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹងថា ល្អាង​កំពង់ត្រាច​មិន​ត្រឹមតែ​គេ​ស្គាល់​ថា​ជា​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​ជា​កន្លែង​សក្ការៈបូជា​ថែមទៀត​ផង។ លោក​បន្ថែមថា ភ្នំ​កំពង់ត្រាច​បាន​ទាក់ទាញ​ប្រជាជន​ជិត​ឆ្ងាយ​ទាំង​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា និង​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ។

នៅ​ភ្នំ​កំពង់ត្រាច គេ​ឃើញ​មាន​ល្អាង​មួយ​ដែលមាន​​អង្កត់​ផ្ចិត (វិជ្ឈមាត្រ) ​ប្រមាណ​ជា ៣០ម៉ែត្រ ហើយ​ដី​នៅ​ទីនោះ​មាន ៧ពណ៌​ផ្សេងគ្នា ព្រមទាំង​មាន​ល្អាងតូច៤ថែមទៀត ដោយ​ល្អាង​ខ្លះ​មាន​កាំជណ្តើរ​ឡើង​កម្ពស់​ប្រមាណ ៤ម៉ែត្រ និង​មាន​ថ្ម​ដែល​ដុះ​ចេញ​ដូច​ទៅនឹង​រូប​សត្វផ្សេង។

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

លោក សយ សី​ណុល​បាន​មានប្រសាសន៍ថា នៅមុន​ទសវត្ស​ឆ្នាំ៧០ គេ​បាន​យក​ទីតាំង​ល្អាង​កំពង់ត្រាច​ធ្វើជា​កន្លែង​ថត​ភាពយន្ត​ថែមទៀត។

ភ្នំ​កំពង់ត្រាច​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​របស់​ទឹកដី​ខេត្តកំពត​ដែល​ប្រជាជ​ខ្លះ​ហៅថា «ភ្នំ​បាក់» ដោយសារតែ​ភ្នំ​នោះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ភ្នំ​ដទៃ​ត្រង់​នៅ​ចំ​កណ្តាល​ភ្នំ​មាន​វាល​ធំ​ដែលមាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល ដែល​ហាក់​ប្លែក​ពី​ល្អាង​ធម្មតា។ ភ្នំ​កំពង់ត្រាច​មាន​បរិមាត្រ​ប្រមាណ​ជា៤គីឡូម៉ែត្រ និង​កម្ពស់​ប្រមាណ​ជា២០០ម៉ែត្រ ហើយ​ក្បែរ​ភ្នំ​នោះ​ក៏មាន​វត្ត​មួយ​ហៅថា «វត្ត​គិរី​សិ​សា»៕

សូមទស្សនា​រូបភាព​ នៃ​ល្អាង​កំពង់ត្រាច ខាង​ក្រោម​នេះ៖

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

ល្អាង​កំពង់ត្រាច តំបន់​ទេស​ ដែល​កំពុងមាន​ការទាក់ទាញ​

អត្ថបទ៖ កើត ចន្ទ្រា