ផលិតករ​នៅ​តែ​បង្ហាញ​ជំហរ​ផលិត​រឿង​ “Jailbreak” ជាមួយ​តួ​ហូលីវូដកំណើត​ខ្មែរ Jean-Pauly ដដែល


ផលិតករ​នៅ​តែ​បង្ហាញ​ជំហរ​ផលិត​រឿង​ “Jailbreak” ជាមួយ​តួ​ហូលីវូដកំណើត​ខ្មែរ Jean-Pauly ដដែល

ទោះ​គម្រោង​ថត​រឿង “Jailbreak” របស់​ផលិតកម្ម កងចក្រ ហាក់​បន្ត​ភាព​ស្ងប់ស្ងាត់​ក៏​ពិត​មែន ប៉ុន្តែ​ពេល​នេះ​លោក តែ ឡូយ ដែល​ជា​ផលិតករ នៅ​តែ​បង្ហាញ​ជំហរ​ផលិត​ភាពយន្ត​នេះ​ដដែល។

 

ផលិតករ​នៅ​តែ​បង្ហាញ​ជំហរ​ផលិត​រឿង​ “Jailbreak” ជាមួយ​តួ​ហូលីវូដកំណើត​ខ្មែរ Jean-Pauly ដដែល

 

ផលិតករ​ដដែល​បន្ថែម​ថា លោក​បាន​ពិភាក្សា​ជាមួយ​តារា​ហូលីវូដ Jean Pauly អស់​រយៈ​ពេល ២ ឆ្នាំ​មក​ហើយ និង​កំពុង​រៀបចំ Script ត្រៀម​សម្រាប់​ថត​ភាពយន្ត​ខាង​លើ។ ប៉ុន្តែ​បច្ចុប្បន្ន តួ Stunt ហូលីវូដ​រូប​នេះ មិន​ទាន់​បញ្ចប់​គម្រោង​ភាពយន្ត​របស់​លោក​នៅ​ឡើយ​ទេ ត្រូវ​រង់ចាំ​រហូត​ដល់​ចុង​ខែ​មីនា​ខាង​មុខ​នេះ។ បន្ទាប់​មក Jean Pauly នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​​ធ្វើ​កិច្ច​ការងារ​នៅ​ខែ​មេសា​ខាង​មុខ។

 

ក្រៅ​ពី Jean Pauly ផលិតករ​រូប​នេះ​បន្ត​ទៀត​ថា នៅ​មាន​តារា​មួយ​ចំនួន​ទៀត​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ខាង​លើ​ដូច​ជា តារា​ល្បុក្កតោ អ៊ូ តារា, កញ្ញា សំ ថារ័ត្ន និង​លោក សាវិន ហ្វីលីព ដែល​បាន​ចូលរួម​សម្ដែង​ចុង​ក្រោយ​ក្នុង​រឿង “មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” របស់ Angelina Jolie។

 

ផលិតករ​ភាពយន្ត​ខាង​លើ​បាន​ឱ្យ​ដឹង​ទៀត​ថា ស្នាដៃ​របស់​លោក នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​ស្រុក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់។ ហើយ​ប្រហែល​ជា​នៅ​ចុង ២០១៧ ឬ​ដើម ២០១៨ ខាង​មុខ​លោក​អាច​នឹង​ផ្ញើ​ស្នាដៃ​រឿង “Jailbreak” ទៅ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ និង​អន្តរជាតិ​នានា​ទៀត​ផង៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ