Britney Spears ប្រកាស​រក​មិត្ត​ប្រុស​ដែល​មាន​ប្រដាប់​ភេទ​ធំ


Britney Spears ប្រកាស​រក​មិត្ត​ប្រុស​ដែល​មាន​ប្រដាប់​ភេទ​ធំ

តារា​ចម្រៀង​ល្បី​ឈ្មោះ​អាមេរិក Britney Spears បាន​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ប្រុស​ដែល​ខ្លួន​ចង់​បាន​ធ្វើ​ជា​គូ​អនាគត។

 

Britney Spears ប្រកាស​រក​មិត្ត​ប្រុស​ដែល​មាន​ប្រដាប់​ភេទ​ធំ

កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង​​កើត​ឆ្នាំ ១៩៨១ Britney Spears បាន​ប្រារព្ធ​ការ​ប្រគំ​តន្ត្រី “Piece Of Me” របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Las Vegas។ នៅ​ក្នុង​កម្មវិធី​​នេះ​ដែរ ម្ដាយ​កូន​២​រូប​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​មាន​វត្តមាន​ផ្ទាល់​នៅ​ទី​នេះ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រាប់​ពី​អ្វី​ដែល​នាង​ត្រូវ​ការ​នៅ​ចំពោះ​​បុរស​ជា​គូ​​អនាគត​របស់​ខ្លួន។ Britney បាន​ស្រែក​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ “ខ្ញុំ​គិត​ថា​ ដល់​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​រក​បុរស​មួយ​សម្រាប់​ខ្លួន​​ឯង​ហើយ គឺ​បុរស​ម្នាក់​ដែល​មាន​ភាព​សិចស៊ី​និង​មាន​ប្រដាប់​ភេទ​ធំ”។

 

នៅ​ពេល​បាន​ស្ដាប់​សំដី​ទាំង​នេះ​ពី​មាត់​របស់​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ទស្សនិកជន​ដែល​បាន​ទៅ​មើល​ផ្ទាល់​បាន​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​ពេញ​ឆាក។ មិន​ខុស​ពី​អ្នក​បាន​មើល​ផ្ទាល់​នោះ​ដែរ អ្នក​គាំទ្រ​នៅ​ផ្ទះ​របស់​ម្ចាស់​បទ “Womanizer” បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ខ្លួន​មាន​គ្រប់​បុគ្គលិក​លក្ខណៈ​សម​ស្រប​នឹង​អ្វី​ដែល Britney Spears ចង់​បាន និង​ចង់​ក្លាយ​ជា​មិត្ត​ប្រុស​របស់​នាង៕

 

ចុចអាន៖Selena Gomez ត្រេកអរ​ដែល Justin បាន​ឈ្នះ​ពាន​ Grammy លើក​ទី​មួយ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖eonline