ស្រីអ៊ីត-នាយ​ក្រូច បញ្ចេញ​តម្លៃ​​ឈ្នួល​ច្រៀង​កាត់​សក់​​ឆ្នាំ​ថ្មី ២០១៦

ស្រីអ៊ីត-នាយ​ក្រូច បញ្ចេញ​តម្លៃ​​ឈ្នួល​ច្រៀង​កាត់​សក់​​ឆ្នាំ​ថ្មី ២០១៦

“នៅ​ភ្នំពេញ​ខ្ញុំ​២នាក់​បង​ក្រូច​យក ៣៥០ ទៅ៤០០ហើយ​ចុះ​ខេត្ត ដូច​ជា​ស្វាយ​រៀង ព្រៃ​វែង ៥០០ ទៅ ៦០០ ”  នេះ​ជា​ការ​លើក​ឡើង​របស់​ ស្រីអ៊ីត  ស្ដី​ពី​តម្លៃ​ខ្លួន​ពេល​ចេញ​ច្រៀង​កាត់​​សក់​ម្ដងៗ ដែល​ខ្លួន​ច្រៀង​ជា​មួយ​នាយ ក្រូច ដែល​ជា​បង​​ប្រុស​បង្កើត។

 

ស្រីអ៊ីត-នាយ​ក្រូច បញ្ចេញ​តម្លៃ​​ឈ្នួល​ច្រៀង​កាត់​សក់​​ឆ្នាំ​ថ្មី ២០១៦

 

ស្រីអ៊ីត បាន​បញ្ជាក់​​បន្ថែម​ថា តម្លៃ ​៣៥០ដុល្លារ ទៅ៤០០ដុល្លារ សម្រាប់​​ច្រៀង​នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​​បូក​បញ្ចូល​ទាំង​ក្រុម​ភ្លេង​បូរាណ​ផង ហើយ​នាង ​និង​នាយ​ក្រូច​​ច្រៀង​តែ​ពេល​កាត់សក់​​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ច្រៀង​នៅ​ពេល​ល្ងាច​ទៀត គឺ​យក ៧០០ ដុល្លារ​ក្នុង​មួយ​រោង។

 

 

ចំពោះ​ការ​ច្រៀង​នៅ​តាម​បណ្ដា​​​ខេត្ត​វិញ អ៊ីត ប្រាប់​ថា យក​ទៅ​តាម​ទីតាំង​ជិត ​ឬ​ឆ្ងាយ ដោយ​នៅ​ក្នុង​នោះ ប្រសិន​បើ​​គ្រាន់​តែ​ច្រៀង​ពេល​កាត់​សក់​យក ​៥០០ ដុល្លារ​ទៅ ៦០០ដុល្លារ ហើយ​ប្រសិន​​យក​​ច្រៀង​នៅ​ពេល​ល្ងាច​ទៀត  គឺ​យក១៤០០ ដុល្លារ ទៅ១៥០០ ដុល្លារ។

 

 

តម្លៃ​ដែល​បាន​​កំណត់​ខាង​លើក​នេះ ស្រីអ៊ីត​ ប្រាប់​ថា មាន​ការ​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុនៗ ប៉ុន្តែ​តម្លៃ​ឡើង​នោះ មិន​ច្រើន​ឡើយ ពោល​គឺ តិចតួច​តែ​​ប៉ុណ្ណោះ។ ស្រីអ៊ីត ក៏​ដូច ​នាយ ​ក្រួច សុទ្ធតែ​មាន​​ក្រុម​ភ្លេង​បូរាណ សម័យ​រៀង​ខ្លួនៗ បច្ចុប្បន្ន ស្រី​អ៊ីត ​ប្រាប់​ថា អ្នក​ទាំង២​មមាញឹក​ខ្លាំង​ណាស់​​ក្នុង​មុខរបរ​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ មាន​ពេល​ខ្លះ ​ចេញ​​កាត់​សក់​២រោង​ក៏​មាន៕

 

 

ស្រីអ៊ីត-នាយ​ក្រូច បញ្ចេញ​តម្លៃ​​ឈ្នួល​ច្រៀង​កាត់​សក់​​ឆ្នាំ​ថ្មី ២០១៦

 

 

ស្រីអ៊ីត-នាយ​ក្រូច បញ្ចេញ​តម្លៃ​​ឈ្នួល​ច្រៀង​កាត់​សក់​​ឆ្នាំ​ថ្មី ២០១៦

 

 

 

អត្ថបទ៖ ខុត សីហា