ចោរ​​ប្រើ​កាំភ្លើង​​ចូល​​​ប្លន់​​​ក្នុង​ហាង​ ប៉ះ​ចំ​បុគ្គលិក​​នារី​​​ក្លាហាន​ ​ដេញ​​ចាប់​​វិញ​​ផ្អើល

ចោរ​​ប្រើ​កាំភ្លើង​​ចូល​​​ប្លន់​​​ក្នុង​ហាង​ ប៉ះ​ចំ​បុគ្គលិក​​នារី​​​ក្លាហាន​ ​ដេញ​​ចាប់​​វិញ​​ផ្អើល

បុគ្គលិក​​​​នារី​ជំនួយ​ការ​​ក្នុង​ហាង​ ជន​ជាតិ​ស៊ុយអែត​ ម្នាក់​បាន​ធ្វើ​ឲ្យ​ប៉ូលិស​ ភ្ញាក់​ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​នាង​​ហ៊ាន​​ គប់​ស្ករ​គ្រាប់​ និង​ដេញ​ចាប់​ចោរ​ដែល​ព្យាយាម​ប្រើ​កាំភ្លើង​ប្លន់​នាង​ក្នុង​ហាង។

 

 ចោរ​​ប្រើ​កាំភ្លើង​​ចូល​​​ប្លន់​​​ក្នុង​ហាង​ ប៉ះ​ចំ​បុគ្គលិក​​នារី​​​ក្លាហាន​ ​ដេញ​​ចាប់​​វិញ​​ផ្អើល
 

តាម​ប្រភព​ព័ត៌មាន Dailymail កញ្ញា Zainab Salem ​វ័យ​ ២៤​ឆ្នាំ ដែល​ធ្វើ​ការ​​វេន​យប់​ ជា​បុគ្គលិក​ហាង​លក់​​ទំនិញ​ Malmö ត្រូវ​បាន​ចោរ​​បិទ​មុខ​ម្នាក់ ប្លន់​​​គំរាម​​ឲ្យ​នាង​ប្រគល់​លុយ​ឲ្យ។ ប៉ុន្តែ កញ្ញា Zainab ​​ដែល​​ជា​បុគ្គលិក​ចិត្ត​ខ្លាំង បាន​​ដេញ​ចោរ​​​ភ្លាម​ៗ​ មិន​ឲ្យ​ចោរ​ប្លន់​បាន​​ងាយ​ៗ​ឡើយ ដោយ​​នាង​បាន​យក​ស្ករ​គ្រាប់​គប់​ រួច​​​ដេញ​បង្អើល​ ចាប់​ចោរ​​បាន​ ដោយ​មាន​ការ​ជួយ​ពី​បង​ប្រុស​របស់​នាង​ដែល​ធ្វើ​ការ​នៅ​​ទី​នោះ​ដែរ។

ចោរ​​ប្រើ​កាំភ្លើង​​ចូល​​​ប្លន់​​​ក្នុង​ហាង​ ប៉ះ​ចំ​បុគ្គលិក​​នារី​​​ក្លាហាន​ ​ដេញ​​ចាប់​​វិញ​​ផ្អើល
 

កញ្ញា Zainab Salem

 

ក្រោយ​មក ​Zainab បាន​ប្រគល់​ចោរ​​ទៅ​ឲ្យ​ប៉ូលិស។ ​Zainab បាន​ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​ ថា នាង​ពិត​ជា​​សំណាង ដែល​មិន​​បាន​រង​របួស​អ្វី​នោះ៕

ចុចអាន៖ ចោរ​ពីរ​នាក់​​​ប្រើ​ដាវ​ចូល​ប្លន់​ក្នុង​ហាង​​ តែ​​ស៊យ​ធំ​​អ្នក​គិត​លុយ​​មាន​ដាវ​ធំ​ជាង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​​​​​