ធនាគារជាតិ ៖ ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​កម្ពុជា ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០ ដង នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ​

ភ្នំពេញ: ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ ដែលមាន​តម្លៃ​នីត្យានុកូល និង​មាន​តេជានុភាព ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០ ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ ។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ដូច​មានចែង​ក្នុង​មាត្រា​ទី​៤៣ និង ៦៤ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ នៃ​កម្ពុជា ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/២៧ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៩៦ “​ក្នុងពេលដែល​មិនបាន​ដក​ចេញពី​ចរាចរ​ទេនោះ ក្រដាសប្រាក់​[...]​ដែល​បោះផ្សាយ​ដោយ​ធនាគារកណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យានុកូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​តេជានុភាព​ធ្វើ​សេរីកា​គ្មាន​ព្រំដែន​[...]”​។ “​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែលមាន​តម្លៃ​នីត្យានុកូល​និង​មាន​តេជានុភាព​ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹង​ត្រូវបាន​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង ១០០​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ ”​៕